Home ព័ត៌មានជាតិ សង្គម អង្គភាព​ច្រកច...

អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ពង្រឹង​ការងារ​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​ស្តីពី​វឌ្ឍន៍ភាព​ការងារ នៃ​ការផ្តល់​សេវាសាធារណៈ​ទាំង​១២​វិស័យ ជូន​ប្រជាពលរដ្ឋ តាមរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ ដើម្បី​ដំណោះស្រាយ​បញ្ហា​ប្រឈម និង​ទិសដៅ​បន្ត​។​

​ពិធី​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ ​ក្រោម​វត្តមាន លោក​ហួត ហៃ អភិបាលរង​រដ្ឋបាល​ភ្នំពេញ​តំណាងអោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​
​ក្នុងនោះ​លោក​ហួត ហៃ ដែល​បាន​ដឹកនាំ​ប្រជុំ​នេះ​បាន​លើកឡើងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ចង់ដឹង​ពី​វឌ្ឍនភាព​ការងារ​នៃ​ការផ្តល់សេវា​សាធារណៈ​ទាំង​១២​វិស័យ ជូន​ប្រជាពលរដ្ឋ តាមរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​នោះ​គឺ បញ្ហា​ប្រឈម ដំណោះស្រាយ និង​ទិសដៅ​បន្ត ធ្វើយ៉ាងណា​ឱ្យ​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ កាន់តែ​ល្អប្រសើរ មាន​ប្រសិទ្ធភាព តម្លាភាព និង​មាន​គុណភាព ទាន់ពេលវេលា​ដែល​ច្បាប់​បានកំណត់​។​

​គួរ​បញ្ជាក់ថា​៖ ចាប់ពី​សប្តាហ៍​ទី​៣ ខែ​កក្ត​ដា ឆ្នាំ​២០១៨​មក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ ស្របតាម​តារាង​ឧបសម្ព័ន្ធ​ទី​២ នៃ​អនុក្រឹត្យ​លេខ​១៨ អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧​រួមមាន ការងារ​នីត្យានុកូលកម្ម ការបញ្ជាក់​ឯកសារ​ថ​ត​ចម្លង ការងាររដ្ឋបាល វិស័យ​សុខាភិបាល វិស័យ​ទេសចរណ៍​វិស័យ​ព័ត៌មាន វិស័យ​សាធារណការ នឹង​ដឹកជញ្ជូន វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ វិស័យ​បរិស្ថាន វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម វិស័យ​រ៉ែ និង​ថាមពល វិស័យ​ពាណិជ្ជកម្ម វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ វិស័យ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular