Home ព័ត៌មានជាតិ នយោបាយ កម្លាំង​គ្រប់...

កម្លាំង​គ្រប់​ប្រភេទ​ប្រចាំការ​តាម​ព្រំដែន​ត្រៀម​ទទួល​ពលករ​ខ្មែរ និង​សន្តិសុខ​ថ្ងៃទី​៤​មករា​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មេបញ្ជាការ​ជាន់ខ្ពស់ ទិស​ស្រាល​អះអាងថា កងកម្លាំង​គ្រប់​ប្រភេទ​ចំណុះ​ភូមិភាគ និង​គណៈ​បញ្ជ​ការ​កងឯកភាព​ខេត្ត​នៃ​ភូមិភាគ​៤​និង​៥ (​ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រំះ​វិហារ​) ត្រូវ​ប្រចាំការ​តាម​ព្រំដែន​ត្រៀម​ទទួល​ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ធ្វើ​មាតុភូមិនិវត្តន៍ និង​ក៏​ពង្រឹង​សន្តិសុខ ចំពោះ​ព្រឹ​ត្ត​ការណ៍​គ្រោងទុក​ថ្ងៃទី​៤​ខែមករា ដែល​ក្រុម​ឧទ្ទាម​ជា​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ផែនការ​ទី​២​ថា វិល​ចូល​ស្រុក​។​

​លោកនាយ​ឧត្ដមសេនីយ៍ ខេង សា​ម៉េ​ត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​ទិស​ស្រាល​ភូមិភាគ​ទី​៤-៥ ដែល​អមដំណើរ​ដោយ​កម្លាំង​មេបញ្ជាការ​កងកម្លាំង​ទាំង​៣​ប្រភេទ និង​ប្រធាន​គណៈបញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្នុងភូមិ​សាស្ត្រ និង​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​ដូចខាងលើ កាលពី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០ មក​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បានលើកឡើង​ពីបទ​បញ្ជារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​បន្ទាន់​កាលពី​ថ្ងៃទី​២០​ខែធ្នូ ក្នុង​ការត្រៀម​ឆ្លើយតប​ពី​ព្រឹ​ត្ត​ការណ៍​ផ្ទុះ​ការឆ្លង​កូ​វីត ១៩ សហគមន៍​ថៃ​នៅ​ខេត្ត​សាមុទ​សា​ខន ហើយ​ឲ្យ​ត្រៀម​ទទួល និង​ដឹកជញ្ជូន​ពលករ​ខ្មែរ​ដែល​វិល​មកពី​ប្រទេស​ថៃ​។ ក្នុងនោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​នានា ដែល​ជិត​តំបន់​ខ្សែបន្ទាត់​ព្រំដែន​តែម្តង​។​

​ក្នុងនោះ មាន​កងកម្លាំង​អង្គភាព​កងរាជអាវុធហត្ថ កម្លាំង​នគរបាលជាតិ​នៅ​ខេត្ត កម្លាំងយោធា និង​អាជ្ញាធរ​ដែនដី ជំនាញ​សុខាភិបាល ជាដើម​យ៉ាងច្រើន បាននិងកំពុង​ប្រចាំការ និង​បំពេញការងារ​តាម​បទបញ្ជា​នេះ ដើម្បី​ត្រៀម​ដឹកជញ្ជូន​ពលករ​ដែល​ម​ក​ពី​ប្រទេស​ថៃ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ក្នុងនោះ កាលពី​សៀ​ល​ថ្ងៃទី​២១ ខែ ធ្នូ ឆ្នាំ ២០២០​នេះ មាន​ពលរ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក ចំនួន​១៨០​នាក់ ហើយ​បាន​អនុវត្ត​វិធាន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ក្នុងនោះ មាន​ដឹកជញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យក្រុង​ប៉ោយប៉ែត ១​ចំនួន​។​

​ចាប់ពី​ថ្ងៃទី​២២​ខែធ្នូ​តទៅ គណៈបញ្ជាការ​ឯកភាព​ខេត្ត​និង​ស្រុក​ក្រុង បាននិងកំពុង​ឲ្យ​ក្រុមការងារ​រៀបចំ​សម្អាត​អនាម័យ បរិស្ថាន តុ កៅអី គ្រែ​សម្ភារៈ បរិ​ធាន​នានា​សម្រាប់​ត្រៀម​ទយ​ល​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ស្ថិត​នោ​ដាច់​នួន​ដោយឡែក​ចំនួន​១៤​ថ្ងៃ (​បើសិន​រកឃើញ​វិជ្ជមាន​លើ​ជំងឺ​កូ​វីដ​១៩)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular