Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​ខេត្ត...

រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​កិច្ចប្រជុំ​កែសម្រួល​និមិត្តសញ្ញា​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ស្រុក​ក្រឡាញ់ និង​រដ្ឋបាល​ឃុំ​ចំណុះ​ស្រុក​ទាំងពីរ​

ដោយ​: បាយ័ន / សៀមរាប​: កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តសៀមរាប មាន​រៀបចំ​ប្រជុំ​កែសម្រួល​និមិត្តសញ្ញា​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ស្រុក​ក្រឡាញ់ និង​រដ្ឋបាល​ឃុំ​ចំណុះ​ស្រុក​ទាំងពីរ ក្រោម​ការដឹកនាំ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី លោកនាយក នាយករង​រដ្ឋបាល លោក នាយក​ទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ​-​អង្គភាព និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់​។

​កិច្ចប្រជុំ​នេះ រៀបចំឡើង ក្នុង​គោលបំណង រៀបចំ​កែលម្អ និមិត្តសញ្ញា ការផ្ដល់​យោបល់​មតិ​ស្ថាបនា បញ្ចេញបញ្ចូល​អត្ថន័យ ព្រមទាំង​អោយ​តាម​បណ្តា​ក្រុង ស្រុក​ទាំង​១២ និង​ឃុំ សង្កាត់ បញ្ជាក់​ពី​អ​ន្ថ​ន័យ ប្រ​វត្ថិ​សាស្ត្រ របស់​និមិត្តសញ្ញា​នីមួយៗ និង​រចនា​ផ្ទៃ និមិត្តសញ្ញា​ទាំងមូល​ពី​មន្ត្រី​មកពី​មន្ទីរជំនាញ ដើម្បី​សម្រេចយក​ជា​ផ្លូវការ​ក្នុងការ​កំណត់​និមិត្តសញ្ញា​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular