Home ព័ត៌មានជាតិ សង្គម អភិបាល​ខណ្ឌដង...

អភិបាល​ខណ្ឌដង្កោ​សួរសុខទុក្ខ​អនុប្រធាន​ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​ទើប​សម្រាលកូន​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ ដឹកនាំ​មន្ត្រីរាជការ សួរសុខទុក្ខ លោកស្រី កែវ សម្ផស្ស អនុប្រធាន​ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ដែល​ទើបបាន​សម្រាលកូន​នាពេល​កន្លងទៅ​ថ្មីៗ​នេះ​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​នោះ លោកស្រី គឹម ញឹ​ប អភិបាលខណ្ឌ​ដង្កោ​និង​សហការ​រី បាន​នាំយក​កន្ត្រក​ផ្លែឈើ​មួយ​កន្ត្រក ជាមួយ​ថវិកា​មួយចំនួន​ជូន​ដល់​លោកស្រី កែវ សម្ផស្ស អនុប្រធាន​ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ដល់​លំ​ដ្ឋា​ន​នេះ​បានបញ្ជាក់​ឱ្យឃើញថា ជាការ​យកចិត្តទុកដាក់​ពី​ថ្នាក់លើ​របស់ខ្លួន​ចំពោះ​កូនចៅ ហើយក៏​បង្ហាញ​ភាពកក់ក្ដៅ​ដល់​កូនចៅ​ទៀតផង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular