Home ព័ត៌មានជាតិ សេដ្ឋកិច្ច រសៀល​នេះ​រដ្ឋ...

រសៀល​នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ទៅ​មើល​ការនេសាទ​នៅ​ខេត្តកណ្តាល​

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ​ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​នៅតែ​បន្ត​ចាប់បាន​ក្នុង​បរិមាណ​ច្រើន​នៅតាម​គន្លង​ដាយ​នេសាទ​ក្នុង​ដង​ទន្លេសាប​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ ប៉ុន្តែ​តម្លៃ​នៅតែ​ខ្ពស់​។ នៅ​រសៀល​ថ្ងៃទី​២២​ខែធ្នូ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ នឹង​អញ្ជើញ​ចុះ​ពិនិត្យមើល​សកម្មភាព​នេសាទ​នៅតាម​គន្លង ដាយ​ត្រី​ក្នុង​ខេត្តកណ្តាល​។​

​លោក ហេង សុធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្តាល​បាន​ប្រាប់ ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០​ថា ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​នៅតាម គន្លង​ដាយ​នេសាទ​នៅតែ​បន្ត​ចាប់បាន​ច្រើន ដោយ​ក្នុង​រយៈពេល​ជិត​មួយ​ម៉ោង លើក​ម្តង​ជាទូទៅ​បាន​ត្រី​ពី​១០០​ទៅ​២០០​គីឡូក្រាម​។ ត្រី​ពុំ​សូវ​មាន​ទំហំ​ទេ​តែ​វា​អាចធ្វើ​ប្រហុក​ផ្អក​បាន​។​

​នា​ខណ្ឌ​រដ្ឋបាល​ជលផល​ខាងលើ​បញ្ជាក់ថា នៅតាម​មាត់ច្រាំង​ក្បែរ​គន្លង ដាយ​មាន​ប្រជាពលរដ្ឋ​ច្រើន​មក​ទិញ​ត្រី​យកទៅ​ធ្វើ​ប្រហុក​ផ្អក​។​ត្រី​មួយ​គីឡូក្រាម​មានតម្លៃ ពី​៥.០០០​ទៅ​៦.០០០​រៀល ។ គន្លង​ដាយ​ដែល​បាន​កំពុង​ធ្វើ​អាជីវកម្ម នេ សាទ​មាន ចំនួន​២១ នៅក្នុង​ខេត្តកណ្តាល​។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជ​ធានី​ភ្នំពេញ និយាយ​ឱ្យដឹង​ដែរ​ថា ការនេសាទ​តាម​គន្លង​ដាយ​នៅតែ​ចាប់បាន​ត្រី​ដូច​កាលពី​ថ្ងៃ​ម្សិល ដោយនៅ​ពេលខ្លះ​លើក​ម្តង​បាន​ត្រី​ដល់​២៥០​គីឡូក្រាម តែ​ជាទូទៅ​គឺ​១០០​គីឡូក្រាម ក្នុង​រយៈពេល​ពី​៣០​ទៅ​៤០​នាទី​លើក​ម្តង​។ គន្លង​ដាយ​កំពុង​ធ្វើ​អាជីវកម្ម​មាន​ចំនួន​១០​។​

​លោក ម៉ូត ហូ​សាន់ អ្នកធ្វើអាជីវកម្ម​ជួល​គន្លង​ដាយ​ត្រី​ពីរ​ដ្ឋ​បាន​និយាយ​ឱ្យ ដឹង​នៅថ្ងៃនេះ​ដែរ​ថា ជា​មធ្យម​លើក​ម្ត​បាន​ត្រី​ក្នុង​រង្វង់​១០០​គីឡូក្រាម​។ ត្រី​មួយ​គី ឡូ​ក្រាម​លក់បាន​តម្លៃ​ពី​៤.០០០​ទៅ​៥.០០០​រៀល នៅលើ​បែរ​។ តែបើ​គេ​ដឹក​ទៅ ដល់​ច្រាំង​មានតម្លៃ​ផ្សេង គឺអាច​ដល់​៦.០០០​ទៅ​៦.៥០០​រៀល​។​

​មន្ត្រីរដ្ឋបាល​ជលផល​មួយរូប​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០២០​ថា នៅ​រសៀល​ថ្ងៃទី​២២​ខែធ្នូ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ​នឹង​អ​ញ្ជើ​ទៅ​ពិនិត្យមើល​សកម្មភាព​នេសាទ នៅតាម​គន្លង ដាយ​និង​សកម្មភាព​ប្រជាពលរដ្ឋ​មក​ទិញ​ត្រី​ប្រហុក​ផ្អក តាម​ដង​ទន្លេសាប ក្នុង ខេ ត្ត​កណ្តាល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular