Home កម្សាន្ត ថន លក្ខិណា មិ...

ថន លក្ខិណា មិនសូវ​ឈឺក្បាល​រឿង​មាន​ស្នេហា ទើប​ធ្វើអោយ​ក្មេង​ជាង​វ័យ​ ​

 

​ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​: ទោះបី​សកម្មភាព​របស់ តារា​មួយចំនួន មាន​ភាពស្ងប់ស្ងាត់ ព្រោះតែ​វិប្បត្តិ​កូ​វីដ​-១៩ តែ​សម្រាប់ ពិធី​ការិនី ថន លក្ខិណា នៅតែមាន​ការងារ​ជា​ហូរហែរ ជាពិសេស​នាង​បាន​ឈរជើង​យ៉ាង​រឹង​ម៉ាំ​ក្នុង​ទ្រនំ​ហង្ស​មាស និង​មាន​កម្មវិធី​ក្រៅផ្លូវការ​ជាច្រើន​ទៀត ដែល​នាង​បានទទួល​ជារឿយៗ​។

​ក្នុង​អាជីព​សិល្បៈ​ជាច្រើន​ឆ្នាំ​មកនេះ គេ​សង្កេតឃើញថា តារា​សម្តែង ថន លក្ខិណា នៅតែមាន​សម្រស់​ស្រស់ស្អាត ជាពិសេស​មួយរយៈ​ចុងក្រោយ​នេះ គេ​បែរ​សង្កេតឃើញថា​នាង​មាន​សម្រស់​ក្មេង​ជាង​វ័យ​ទៀតផង​។ ជាក់ស្តែង​ក្នុង​ថ្ងៃកំណើត របស់ខ្លួន លក្ខិណា បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក ដែល​មើលទៅ​នាង​មាន​ភាពស្រស់ស្អាត និង​ក្មេង​ជាង​វ័យ ស្របពេល​ដែល​នាង​មិនសូវ​ធ្លាប់មាន​ពត៌មាន​រឿង​វិបត្តិ​ស្នេហា​ដូច​តារា​មួយចំនួន​ឡើយ​។

​មានការ​លើកឡើងថា ដោយសារតែ​មិនសូវមាន​ពេលវេលា​គិតគូ​រឿង​ស្នេហា ទើប​ធ្វើអោយ ថន លក្ខិណា មិនសូវ​ឈឺក្បាល​រឿង​ស្នេហា​បែកបាក់ ដូច្នេះហើយ​ទើប​ធ្វើអោយ​នាង​ជា​នារី​ម្នាក់​ដែល​មិនមាន​ទុក្ខ​កង្វល់ ដែលជា​ដើមចម ធ្វើអោយ​នាង​នៅតែ​រក្សាបាន​សម្រស់​ស្រស់ស្អាត​ជានិច្ច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular