ដោយ៖ បញ្ញាសាស្ត្រ / ភ្នំពេញ៖ ទើបតែចេញបានប៉ុន្មានថ្ងៃសោះ បទចម្រៀងមួយបទ របស់តារាចម្រៀង វ័យក្មេង តន់ ច័ន្ទសីម៉ា បែជាផ្ទុះខ្លាំងនៅតាម Tik Tok នេះជាកំណត់ត្រាថ្មីមួយទៀតរបស់នាង ខណៈដែលមុននេះ នាងទើបតែផ្ទុះរឿងតំលៃខ្លួនខ្ពស់ជាងគេក្នុងចំណោមតារាកម្ពុជា។
តាមព័ត៌មានទម្លាយជាពីសាមីផលិតកម្មដែលជាទ្រនំរបស់តារា ចម្រៀងបានឲ្យដឹងថានាពេលនេះ តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំងទៀតហើយ ជាមួយបទ “កូន ក្មេង និងមនុស្សចាស់” នៅ លើបណ្ដាញសង្គមពេញនិយមរបស់ចិន។ បទនេះ បានបញ្ចេញនៅលើឆាណែល យូធូបរបស់ Galaxy Navatra កាល ពីសប្ដាហ៍មុន។ ភ្លាមៗបទចម្រៀងមនោសញ្ចេតនា ដ៏ គួរឲ្យក្នាញ់ មួយនេះទទួលបានការចុចចូលស្ដាប់យ៉ាងគំហុក។
គិតមកដល់ បច្ចុប្បន្ន “កូនក្មេង នឹកមនុស្សចាស់” មានអ្នកចុចចូលស្ដាប់ជាង ១,៣លាន ដងហើយ។ បន្ថែមពីលើនេះបទរបស់តារាស្រី តូច ច្រឡឹង រូបនេះកំពុងអង្រួនបណ្ដាញសង្គម Tik Tok ថែម ទៀតដែលបង្ហាញថា កំពូលតារាចំរៀង ក្មេងស្រី ម្នាក់នេះ កំពុងតែទាញយកប្រជាប្រិយភាពយ៉ាងខ្លាំង។
តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា នាង ជាតារាចម្រៀងនៅក្មេងខ្ចី ប៉ុន្តែសមត្ថភាពរបស់ នាងពិតជាខ្លាំងមិនធម្មតាក្នុងនោះ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសាថែមទៀតហើយគ្រប់បទចម្រៀង សុទ្ធតែល្បីៗទាំង អស់។ តាមរបាយការណ៍ពី ពេល កន្លងទៅចេញដោយផលិតកម្ម Galaxy Navatra ដែរនោះតន់ ចន្ទសីម៉ា បានឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ 2020 នេះដោយបទចម្រៀងរបស់នាង មានអ្នកទស្សនារហូត ជាង៤០០លានដង ដែលចំនួននេះមិនទាន់អាចមាន តារាចម្រៀងរូបណាអាចធ្វើបាននៅឡើយ។
ដូច្នេះហើយភ្លាមៗ តន់ ចន្ទសីម៉ា ក៏ត្រូវបានផលិតកម្ម Galaxy Navatraកំណត់តម្លៃពលកម្មសម្រាប់ចេញច្រៀងតាមមង្គលការពិធីជប់លៀង ដល់ទៅ២ម៉ឺនដុល្លារអាមេរិក ឯណោះ។
បទ “កូនក្មេងនឹកមនុស្សចាស់” ដដែល វិញផលិតកម្មក៏ បង្ហាញពីការរំពឹងទុកថា នឹងក្លាយជាបទពេញនិយាមជាងគេផ្នែក បទ ចម្រៀងមនោសញ្ចេតនា នា ចុង ឆ្នាំ ២០២១ នេះជាក់ជាមិនខាន។
តើ “កូនក្មេងនឹកមនុស្សចាស់” នេះ មានអត្ថន័យយ៉ាងណា សូមស្ដាប់ទាំងអស់គ្នា៖