Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យក​ដាវ​កែច្នៃ​គំរាម​កាប់​ប្លន់​យក​ខ្សែក ពី​យុវជន​ម្នាក់​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​តាម​រូបភាព​យក​ដាវ​កែច្នៃ​គំរាម​កាប់​ប្លន់​យក​ខ្សែក ពី​យុវជន​ម្នាក់​។​
​ករណីនេះ កើតឡើង​កាលពី​ម៉ោង​១៖៣០​នាទី​រំអា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ បេ​៩ ផ្ទះ​លេខ​បេ​៩ ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះចក​។​

​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ បានបញ្ជាក់ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នេះ ថា ក្រោយ​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចតុមុខ ។​
​ក្រោយមក​កម្លាំង​ជំនាញ​ខណ្ឌ និង ប៉ុស្តិ៍ បានធ្វើការ​ស្រាវជ្រាវរ​ហូត​ដល់​វេលា​ម៉ោង​៣៖៣០​នាទី​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជួន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក ។​

​សមត្ថកិច្ច រកឃើញ​វត្ថុតាង​មួយចំនួន រួមមាន ដាវ​កែច្នៃ​ចំនួន​១​ដើម​, ស្លាក​លេខ​រថយន្ត​ចំនួន ១​សន្លឹក និង​ឧបករណ៍​សម្រាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន​១​កំ​ប្លេ​រ​។ ពេលនេះ សមត្ថកិច្ច​កំពុង​បន្ត​ការស្រាវជ្រាវ​តាមរក​បក្ខពួក​សេសសល់ និង កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular