ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះវិហារ ដឹកនាំដោយលោក ប៉ុក ងួន អភិបាលក្រុង បានចុះចែកម៉ាស់ និងផ្សព្វផ្សាយពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងរីក រាលដាល នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់កំពង់ប្រណាក។
នៅក្នុងឱកាសនេះ លោក ប៉ុក ងួន អភិបាលក្រុង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ ក្នុងករណីមានបញ្ហាមិនស្រួលខ្លួនណាមួយ ដូចជា គ្រុនក្តៅ ក្អក ផ្តាសាយ សូមផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន , ដល់ភ្នាក់ងារ សុខាភិបាល និងទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះ ដើម្បីត្រួតពិនិត្យ និងតាមដានជាបន្ទាន់ ក្រែងមានករណីកូវីដ-១៩ ។
សូមបញ្ជាក់ថា ម៉ាស់ដែល បានយកមកចែកជូន នាពេលនេះ មានចំនួន ៤.៥០០ ម៉ាស់ ជាអំណោយរបស់ក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងព្រះវិហារ៕/V