Home ព័ត៌មានជាតិ សង្គម ក្រសួង​ការងារ...

ក្រសួង​ការងារ​ត្រៀម​ការងារ​ជាច្រើន​កន្លែង​សម្រាប់​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​

​ដោយ​:​ពៅ​និមល​ភ្នំពេញ​:​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​ត្រៀម​កន្លែង​ការងារ​ច្រើន​កន្លែង​សម្រាប់​ពលករ​ខ្មែរ​ដែល​វិល​មកពី​ប្រទេស​ថៃ​ទទួលបាន​ការងារ​ធ្វើ និង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដោយ​ឥតគិតថ្លៃ​។​

​លោក ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា នេះ​ជា​វិធានការ​សម្រាប់​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍​ថ្មីៗ នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​កា​ផ្ទុះឡើង​ការឆ្លង​ចូល​សហគមន៍​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​មិនអាច​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ នៅក្រោម​វិធាន​បិទ​បណ្តោះអាសន្ន​ការបញ្ជូន​ពលករ​ទៅ​ប្រទេស​ថៃ​។​

លោក​ឱ្យដឹងទៀតថា ខណៈដែល​ថ្មីៗ​នេះ ឃើញ​មាន​បងប្អូន​ពលករ​ខ្មែរ​ដែល​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​វិលត្រឡប់​មកវិញ ស្របពេល​ការផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្ត​សាមុត​សា​ខន នៃ​ប្រទេស​ថៃ ក្រសួង កំពុងតែ​គិតគូ សម្រាប់​ពលករ​ខ្មែរ​វិល​មក​កម្ពុជា​វិញ មិនមាន​ការងារ​ធ្វើ​។

​លោក​បាន​បន្តថា ក្រសួង​បានស្នើ​ឲ្យ​ពួកគេ​ទាក់ទង​មក​ក្រសួង​ដើម្បី​ទទួលបាន​ដំណឹង​ឪ​កាស​ការងារ​ជាច្រើន​កន្លែង​។
​លោក​បាន​បន្តទៀតថា ចំពោះ​ការផ្តល់​ព័ត​មាន​ខាងលើ​ទាំងអស់នេះ មិនមែន​ទើបតែ​មាន​នោះទេ ពោលគឺ​មាន ចាប់តាំងពី​ផ្ទុះ​ទ្រង់ទ្រាយ​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​ដំបូង​នៅក្នុង​ប្រទេស​មកម្ល៉េះ​។

​យោងតាម សេចក្តីជូនដំណឹង ស្តីពី​វិធានការ​ការពារ​បងប្អូន​ពលករ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ការផ្អាក​ការបញ្ជូន​ពលករ ជា​បណ្តោះអាសន្ន ក្នុងអំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្ត​សាមុត​សា​ខន នៃ​ប្រទេស​ថៃ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់​បងប្អូន​ពលក​រដែ​ល​ចាំបាច់​ត្រូវ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ប្រសិនជា​ចាំបាច់​ត្រូវ​ត្រឡប់មក​ស្រុកកំណើត​វិញ​នោះ ត្រូវ​ជ្រើសរើស​ច្រក​ណាមួយ​ក្នុងចំណោម​ច្រក​អូ​ស្មាច់​ច្រក​ដូង​និង​ច្រក​ប៉ោយប៉ែត​ជាដាច់ខាត​ដែល​នៅ​ទីនោះ​រដ្ឋាភិបាល​មានការ​រៀបចំ​ការត្រួត​ពិនិត្យ​សុខភាព ដើម្បី​ការពារ​សុខភាព​របស់​បងប្អូន​ក៏ដូចជា​បង្ការ និង​ការពារ​សុខភាព​ក្រុមគ្រួសារ​របស់​បងប្អូន​ដែល​នៅ​ស្រុកកំណើត​។
​ក្រសួង​បាន​ជូនដំណឹង​ដល់​ពលករ​ខ្មែរ​ដែល​មក​ប្រទេស​វិញ​សូម​ទាក់ទង​មក​មន្ទីរ​ការងារ​រាជធានី​ខេត្ត​ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិ​ជា្ជ​ជីវៈ​ដោយ​ឥត​បង់ថ្លៃ​នៅ​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ណាមួយ​របស់​ក្រសួង​ដែល​នៅ​ជិត​ផ្ទះ​របស់ខ្លួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular