​ប្រទះឃើញ​គ្រាប់បែក​១​គ្រាប់​ដែល​ជន​មិន​ស្គាល់មុខ​យកទៅ​ផ្លុ​ង​ចោល​នៅក្នុង​ដី​ភូមិ​

915
ចែករម្លែក

​ដោយៈ​សន សក្តា​/​កំពង់ឆ្នាំង​៖​កាល​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦:៤៥​នាទី លោក ពុំ សុផល​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ម្ចាស់​ដី​ភូមិ​(​កន្លែង​ចិញ្ចឹម​គោ​)​មាន​ទីលំនៅ​ភូមិ​ទ្រា​ជើង​ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​បាន​ប្រទះឃើញ​គ្រាប់បែក​១​គ្រាប់​ត្រង់ចំណុច​ដី​របស់ខ្លួន​ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

គ្រាប់បែក​១​គ្រាប់ (​មិន​ស្គាល់​ម៉ាក​)​ផលិត​នៅ​ប្រទេស​(​ចិន​) ត្រូវបាន​ជន​មិន​មុខ យកមក​ផ្លុ​ង​ចោល នៅ​កន្លែង​ចិញ្ចឹម​គោ​របស់គាត់ មិនដឹង​តាំងពី​ពេលណា​មក​ទេ​ទើបតែ​ប្រទះ ឃើញ​នៅវេលា​ម៉ោង​១៦​និង​៤៥​នាទី​ថ្ងៃទី​២២ ខែមេសា​២០១៨ ។​ក្រោយពី​ម្ចាស់​ដី​ភូមិ​បាន​រាយការណ៍​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​រួច​បាន​យក​គ្រាប់បែក​នេះ​មក​រក្សាទុក​នៅ​ប៉ុស្តិនគរបាល​កំពង់ឆ្នាំង ដើម្បី​ធ្វើការ​ស្រាវជ្រាវ នឹង បន្ត​ទំនាក់​ទំ​ង​ជាមួយ​អង្គភាព ស៊ីម៉ាក់​ដើម្បី​បញ្ជូន​យកទៅ​រក្សាទុក ៕S/​

​ប្រទះឃើញ​គ្រាប់បែក​១​គ្រាប់​ដែល​ជន​មិន​ស្គាល់មុខ​យកទៅ​ផ្លុ​ង​ចោល​នៅក្នុង​ដី​ភូមិ​

ទីតាំងផ្សាយពាណិជ្ជកម្ម