ដោយៈគ្រញូង/បាត់ដំបងៈ រហូតមកដល់ថ្ងៃនេះ ព័ត៌មានបឋមពីស្ថានភាពឆ្លងរីករាលជំងឺកូវីដ-១៩ នៅក្នុងខេត្តសាមុតសាខនប្រទេសថៃមាន អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៩៤នាក់ហើយ ក្នុងនោះអ្នកដែលឆ្លងមានប្រមាណ៩០ភាគរយជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា និង១០ភាគរយជាពលរដ្ឋ នៅក្នុងខេត្តសាមុតសាខន ប្រទេសថៃ។ ចំណែកឯពលករខ្មែរ ដែលទៅធ្វើការនៅខេត្តសាមុតសាខន មិនទល់នឹងពេលនេះមិនមានអ្នកឆ្លងជំងឺ-១៩ទេ ក្រោយពីឆ្លងចូលមកទឹកដីខ្មែរធ្វើចត្តាឡីស័ករួចមក៕
