Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការដ្ឋាន​សង់ស...

ការដ្ឋាន​សង់ស្ពាន​បេតុង​ឆ្លងកាត់​ទន្លេសាប​មុខ​ឃ្លាំង​សាំង​ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​សម្រេចបាន​៣៥​ភាគរយ​


​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: បើតាម​ការបញ្ជា​ក់រប​ស់ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ ធ្នូ​នេះ​បានឱ្យដឹងថា ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ស្រប​នឹង​ស្ពាន​បា​ឡេ ដែល​កំពុង​ធ្វើ​ចរាចរណ៍​រាល់ថ្ងៃ នៅ​ចំណុច​មុខ​ឃ្លាំង​សាំង ស្ថិតក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​តំបន់ អភិវឌ្ឍន៍​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​សម្រេចបាន​៣៥​ភាគរយ​ហើយ ដោយសារ​ក្រុមការងារ​បាន​សម្រុក​ធ្វើការ​ងារ​នេះ ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ឱ្យសម្រេចបាន​ទៅតាម​គម្រោង​។

​គួរ​បញ្ជាក់ថា ស្ពានបេតុង ដែល​ស្ថាបនា​នៅ​អម ជាមួយ​ស្ពាន​បា​ឡេ នៅមុខ​ឃ្លាំង​សាំង​នេះ​មាន​ប្រវែង ៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ​។ ចិញ្ចើម​ស្ពាន សម្រាប់​ថ្មើរ​ជើងមាន​ទទឹង ១,២៥​ម៉ែត្រ សងខាង , កម្ពស់​សរសរ​ស្ពាន សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន​៣៤​ម៉ែត្រ​។ សរសរ​សម្រាប់​ព្យួរ ខ្សែកាប​មាន​សរសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត ទទឹង​៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើចរាចរ ២​ខ្សែ​ទៅ ២​ខ្សែ​មក​, កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០.៥​ម៉ែត្រ , កម្ពស់​នាវាចរ ក្រោម​ស្ពាន អ​ប្បរមា នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ ។ ស្ពាន​នេះ សាងសង់​ដោយ​ក្រុមហ៊ុន OOOCIC ដោយ​ប្រើ​រយៈពេល​២៨​ខែ និង​ប្រើប្រាស់​ថវិកា​សាងសង់​ចំនួន​៣៥​លាន​ដុល្លារ​អាមេរិក​។ ស្ពាន​នេះ មាន​តួនាទី​សំខាន់​ក្នុង​ការរួម​ម​ចំណែក​រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក៏ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង​ជា សមិទ្ធផល​ថ្មី​មួយទៀត ជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ ។​

​គួរ​រំលឹក​ផងដែរ​ថា សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ កន្លងមកនេះ បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​មួយ​ខ្សែស្រប​ជាមួយ ស្ពាន​បា​ឡេ​ដែល​បាន​ស្ថាបនា​រួច​នឹង​បាន​ដាក់ឱ្យ ប្រជាពលរដ្ឋ​បានធ្វើ​ដំណើ ឆ្លងកាត់​ប្រមាណ​២​ឆ្នាំ ហើយ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular