ប្រែសម្រួល : កញ្ញាដាលីស ៖ ភពព្រហស្បតិ៍និងភពសៅរ៍បានបង្ហាញខ្លួនកាន់តែជិតគ្នានៅលើមេឃកាលពីរាត្រីថ្ងៃចន្ទទី២១ធ្នូគឺកៀកជាងកាលពួកវានៅក្បែរគ្នាកាលពី ៨០០ ឆ្នាំមុនដោយបង្កើតបានជាពន្លឺនភាកាសមួយ ដែលគេដាក់ឈ្មោះថា “ផ្កាយបេតឡេហេម”។
ភពឧស្ម័នយក្សទាំងពីរ ដែលជាភពធំបំផុតនៅក្នុងប្រព័ន្ធសុរិយគតិ បានខិតចូលគ្នាកាន់តែកៀកបន្តិចម្តងៗ តាំងពីរដូវក្តៅមកម្ល៉េះ ហើយលេចចេញរូបរាងហាក់ដូចជាប្រព័ន្ធភពភ្លោះ។
ការខិតជិតគ្នានៃភពទាំងពីរអាចមើលឃើញដោយភ្នែកទទេពីគ្រប់ទីកន្លែងនៅលើផែនដី។ ភពទាំងពីរផ្គុំគ្នាមើលទៅមានទំហំប្រហែល ១ភាគ៥នៃព្រះចន្ទពេញវង់ហើយគេអាចមើលឃើញវានៅកៀកគ្នាបែបនេះរហូតដល់បុណ្យណូអែលឯណោះ៕
ការខិតជិតគ្នានៃភពសៅរ៍និងភពព្រហស្បតិ៍អាចមើលឃើញពីគ្រប់ទីកន្លែងនៅលើផែនដីរហូតដល់ថ្ងៃបុណ្យណូអែល (២៥ធ្នូ)