Home ប្លែកៗ ក្រពើ​ស៊ី​ក្រ...

ក្រពើ​ស៊ី​ក្រពើ​!

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រូបភាព​គួរឱ្យ​តក់ស្លុត​ជាច្រើន​បានបង្ហាញ​ក្រពើ​ទម្ងន់ ៥៤៤ គីឡូក្រាម​ស៊ី​កូន​ក្រពើ ក្រោយ​ពន្លិច​ចង្កូម​ស្រួច​ទាំង​បួន​របស់​វា​ទៅ​លើ​ដងខ្លួន​កូន​ក្រពើ​នោះ​។

​ក្រពើ​ឈ្មោល​ស្ទាវ​ពេញកម្លាំង​នេះ​ត្រូវបាន​ថត​ជាប់​ពេល​កំពុង​វាយប្រហារ​កូន​ក្រពើ ដែល​ស្រែក​ទាំង​អស់សង្ឃឹម ខណៈ​វា​ត្រូវបាន​ខាំ​គ្រវាត់​ឡើងលើ រួច​ស៊ី​ទាំង​រស់​។​

​អ្នក​ថតរូប​ឈ្មោះ ជេ​ន បាត់​ធឺ អាយុ ៦៩ ឆ្នាំ​មក​ពី​ទីក្រុង​អាំ​ស្ទើ​ដាំ ប្រទេស​ហូ​ឡង់ បាន​ថតរូប​មិន​គួរឱ្យ​ជឿ​ទាំងនេះ​នៅ​ឧទ្យាន​ជាតិ​គ្រូ​ជើ ប្រទេស​អាហ្វ្រិក​ខាងត្បូង​។

​លោក​ជេន​និយាយថា “​រំពេច​នោះ​យើង​ឃើញ​ក្រពើ​ធំ​ខាំ​ក្រពើ​តូច​។ ត្រឹម​១​នាទី វា​ចាប់​អូស​ចំណី​ពី​លើ​គោក​ចុះ​ទៅ​ស៊ីក្នុង​ទឹក​។ ដោយ​មាន​ចំណី​ក្នុង​មាត់​ស្រាប់ វា​បាន​ហែល​ទឹក​ចេញ​ទៅ​បាត់​តែម្តង​”៕

​ក្រពើ​ស៊ី​ក្រពើ​នៅ​អាហ្វ្រិក​ខាងត្បូង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular