​ស្អែក​នេះ សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​សម្រាប់​អាណត្តិ​ថ្មី​

​ដោយៈ​សុផល​/​ភ្នំពេញ​៖ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)​បានកំណត់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​និង ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី​៧​សម្រាប់​ឆ្នាំ​២០២១២០២២​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២០​។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​។​

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​តាមរយៈ​កម្មវិធី​Zoom​ចាប់ពី​ម៉ោង​៩១០​ព្រឹក​ដើម្បី​ឃោសនា​បេក្ខភាព​ឈរឈ្មោះ​ថ្នាក់ដឹកនាំ​សមាគម​នីមួយៗ​ដល់​សមាជិក​ដែលមាន​សិទ្ធ​បោះឆ្នោត​ចំនួន​១០២​ក្រុមហ៊ុន​។​ទន្ទឹមគ្នានេះ​សមាជិក​របស់​សមាគម​អាចមក​បោះឆ្នោត​នៅ​ទីស្នាក់ការ​សមាគម​ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​ដោយ​តម្រូវឱ្យមាន​ការជួបជុំ​មិន​លើសពី​២០​នាក់​ដើម្បី​រក្សា​គម្លាត​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល​។

​សម្រាប់​អាណត្តិ​ឆ្នាំ​២០២១-២០២២ មាន​បេក្ខជន​ពីររូប​គឺ លោក​ច្រឹ​ក សុខ​នី​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mekong BrokerageCo.,Ltd​និង​លោក វ៉ន​ចាន់ថន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​TownCityRealEstateCo.,Ltd​បាន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​CVEA​ហើយ​បេក្ខជន​ម្នាក់​នឹងត្រូវ​បានជ្រើសរើស​ជា​ប្រធាន​ដឹកនាំ​ក្នុង​អាណត្តិ​ថ្មី​នេះ​។​ដូចគ្នានេះដែរ​CVEA​ក៏​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្ម​ប្រឹក្សា​ភិ​បាល​របស់​សមាគម​ផងដែរ ដែលមាន​បេក្ខភាព​ឈរឈ្មោះ​ចំនួន​៦​រូប​រួមមាន អ្នកស្រី ហ្គ្រេ​ស រចនី​ហ្វុ​ង លោក​ខាត់ សុវណ្ណ លោក​លីម សុជាតិ លោក​គុយ វ៉ាត លោក​វ៉ា វីរៈ និង​លោក ឌិ​ត ចាន់ណា​។​

​បច្ចុប្បន្ន​សមាគម​អ្នក​វាយ តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មាន​សមាជិក​ជាង​១០០ ក្រុមហ៊ុន​។ សមាគម​នេះ​ត្រូវបាន​បង្កើត​ដំបូង​នៅ ខែ សី ហា ឆ្នាំ ២ ០ ០ ៨ ដែ ល មា ន ឈ្មោះ​ដើ ម ថា សមា គ ម អ្ន ក វា យ​ត ម្លៃ អ ច ល ន វត្ថុ ក ម្ពុ ជា ( N V A C ) ។ បន្ទាប់មក ត្រូវ បាន ប្តូរ ឈ្មោះ មក ជា សមាគម អ្នក វាយតម្លៃ និង ភ្នាក់ងារ អចលនវត្ថុ កម្ពុជា (CVEA) នៅ ថ្ងៃ ទី ០៧ ខែ មេសា ឆ្នាំ ២០១១​។​

​គួររម្លឹកថា​ក្នុង​អាណត្តិ​ទី​១​និង​ទី​២​សមាគម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក​ស៊ឹង​ប៉ុណ្ណា​អគ្គនាយក​ក្រុមហ៊ុន​ប៉ុណ្ណា​រៀល​ធី​គ្រុប​ហើយ​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក ក្រុមហ៊ុន កម្ពុជា ស៊ី​ភី​អិ​ល បាន​ជាប់​ជា​ប្រធាន​ក្នុង​អាណត្តិ​ទី ៣ ដោយឡែក​អាណត្តិ​ទី​៤ និង​ទី​៥ ត្រូវបាន​ដឹក នាំ​ដោយ​លោក​បណ្ឌិត គីម ហ៊ាង និង អាណ​តិ្ត​ទី​៦ ដឹកនាំ​ដោយ​លោក ច្រឹ​ក សុខ​នី​ម ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular