​ពិធីបុណ្យ​ស្រង់​ព្រះ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ នៅ​វត្ត​តាំង​កសាង​ខាងជើង​

1691
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​នូវ​តម្លៃ​ព្រះពុទ្ធសាសនា វត្ត​តាំង​កសាង​ខាងជើង បានរៀបចំ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ដោយមាន​បុណ្យ​ស្រង់​ព្រះ ទៅតាម​ជំនឿ ទំនៀម​ទំលាប់​របស់​ពុទ្ធសាសនិក កាលពី​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​វត្ត ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ក្នុង​ពិធីបុណ្យ​ខាងលើ ជួប​ជាមួយ ព្រះគ្រូ​កោសល្យ​មុន្នី គឹម ធួ​ង ព្រះចៅអធិការ​វត្ត​តាំង​កសាង​ខាងជើង មាន​សង្ឃដីកា​ត្រួសៗ​ថា ជា​ពិធីបុណ្យ ដើម្បី​ផ្សព្វផ្សាយ អំពី​ព្រះពុទ្ធសាសនា ហើយក៏​ជាការ​បំភ្លឺ​ឲ្យ​ប្រជានិករ​បាន​ស្គាល់​ព្រះពុទ្ធសាសនា​ផងដែរ ។ ហើយ​បុណ្យ​ស្រង់​ព្រះ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​នេះ ដើម្បី​សូម​សេចក្តីសុខ សេចក្តីចម្រើន​កើតមាន​ដល់​ពុទ្ធសាសនិក ប្រកាន់​នូវ​ជំនឿ​សាសនា ។ ការមិន​ធ្វើបាប​ទាំងពួង ការបំពេញ​កុសល ការ​ញុំ​ង​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់ ទាំងបី​នេះ ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ ។​

​ព្រះ​តេជគុណ មាន​សង្ឃដីកា​ទៀតថា បន្ទាប់ពី​បុណ្យចូលឆ្នាំថ្មី​និង​បុណ្យ​ស្រង់​ព្រះ​ឆ្លង​បញ្ចប់​ឆ្នាំ​ថ្មី​នៅពេល​យប់​ក៏មាន​ការរៀបចំ​ប្រគំ​តន្ត្រី ឲ្យ​ប្រជាពលរដ្ឋ​រាំលេង​កំសាន្ត​ផងដែរ​។​ក្នុង​ឪ​កាស​នេះ​ផងដែរ​ព្រះ​តេជគុណ​ក៏ដូចជា​គណៈកម្មាធិការ​អាចារ្យ​ក៏​សូម​ឲ្យ​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ជាពិសេស​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ចូលរួម​ជា​បច្ច័យ​ក្ដី​ជា​សម្ភារៈ​ក្ដី​តាម​កំលាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​ដើម្បី​រៀបចំ​កសាង​ចាក់​ផ្លូវ​បេតុង​មួយ​ខ្សែ​ឆ្លងកាត់​វត្ត​ចូល​ភូមិ​ព្រៃ​សាលា​ដើម្បី​សម្រួល ក្នុងការ​ធ្វើដំណើរ​រប​ស់​ពុទ្ធបរិស័ទ ៕S/

​ពិធីបុណ្យ​ស្រង់​ព្រះ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ នៅ​វត្ត​តាំង​កសាង​ខាងជើង​

ទីតាំងផ្សាយពាណិជ្ជកម្ម