Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន Facebook

​ដោយៈ ជា សីហៈ /​ភ្នំពេញៈ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ដឹកនាំ​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ជាមួយ​តំណាង​ក្រុមហ៊ុន Facebook ដើម្បី​ពិភាក្សា​ពី​ពន្ធ​លើ​សេវា​ឌីជីថល កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ។

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ជា វ៉ាន់​ដេ​ត និង មន្ត្រី​ជំនាញ​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​រៀបចំ​ការងារ​បច្ចេកទេស សេចក្តីព្រាង​គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​សម្រាប់​កំណត់​ពន្ធ​លើ​សេវា​ឌីជីថល (Digital Services Tax) របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរ​ដែល​មិន​ចុះបញ្ជី​នៅ​កម្ពុជា​។

​កិច្ច​ប្រជុំបាន​ពិភាក្សា​ស៊ីជម្រៅ​លើ​បទពិសោធន៍​របស់​ក្រុមហ៊ុន Facebook ជាមួយ​ប្រទេស​មួយចំនួន​នៅ​សកលលោក ប្រទេស​សមាជិក​អាស៊ាន និង​គោលការណ៍​ណែនាំ​អន្តរជាតិ​ស្ដីពី​ពន្ធ​លើ​តម្លៃបន្ថែម​របស់​អង្គការ​សម្រាប់​ការអភិវឌ្ឍ​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular