ដោយ: ពៅនិមល/ភ្នំពេញ:គិតមកដល់ពេលនេមជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា(CBCសម្រេចការសាងសង់ប្រមាណ៨០ភាគរយហើយ ហើយអគារនេះគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការនៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែឆ្នាំ២០២១ខាងមុខ។នេះតាមការឱ្យរបស់មន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ។
លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម នៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកប្រទេសថៃ(រូបឯកសារ)
តាមសារអេឡិចត្រូនិក កាលពីថ្ងៃទី២១ ខែធ្នូ លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម នៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក បានឱ្យរស្មីកម្ពុជាដឹងថា CBC នឹងដើរតួនាទីជួយសម្របសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ជាពិសេសដើម្បីសម្រេច បានតាមទិសដៅពាណិជ្ជកម្មទ្វេភាគីតម្លៃ១៥ពាន់លានដុល្លារដែលកំណត់ដោយប្រមុខថ្នាក់ដឹកនាំប្រទេសទាំងពីរនៅឆ្នាំក្រោយ។ លោកបន្តថា មជ្ឈមណ្ឌលនេះ មានកម្ពស់៤ជាន់ ជាការវិនិយោគរបស់ក្រុមហ៊ុន Zay StatioCo.,Ltdសហការជាមួយការិយាល័យ ពាណិជ្ជកម្ម នៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅពេលបញ្ចប់ការសាងសង់ អគារនេះនឹងក្លាយជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងផ្សព្វផ្សាយផលិតផលខ្មែរ និងថៃ ដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម សាលាហ្វឹកហ្វឺនផ្នែកធុរកិច្ច ព្រមទាំងកន្លែងផ្តល់ការប្រឹក្សាអំពីលក្ខខណ្ឌច្បាប់ និងសេវាផ្សេងៗទាក់ទងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
គិតមកដល់ពេលនេះមជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា(CBCសម្រេចការសាងសង់ប្រមាណ៨០ភាគរយហើយ ហើយអគារនេះគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការនៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែឆ្នាំ២០២១ខាងមុខ។នេះតាមការឱ្យរបស់មន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ(រូបថតស្ថានទូត)
លោក ហេង សុវណ្ណារិទ្ធ បានបញ្ជាក់ទៀតថា ក្រៅពីការលើកកម្ពស់ពាណិជ្ជកម្មនិងការទូតCBCក៏នឹងលើកកម្ពស់ផលិតផលដែលផលិតក្នុង ប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ CBC នឹងទាក់ទងជាមួយផ្សារទំនើបផ្សេងៗទៀតក្នុងប្រទេសថៃដើម្បីតាំងបង្ហាញផលិតផល របស់យើង ដោយសារតែយើងចង់លើកកម្ពស់ផលិតផលរបស់យើងនៅក្នុងទីផ្សារថៃ។លើសពីនេះទៀតមជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា នឹងមានរៀបចំកិច្ចប្រជុំប្រចាំខែត្រីមាសឆមាសនិងឆ្នាំសំដៅតាមដានវឌ្ឍភាពការងារនិងកំណត់បញ្ហាប្រឈមទាំងឡាយដែលកើតចេញពីការធ្វើពាណិជ្ជកម្មទ្វេភាគី ដើម្បីចងក្រងជារបាយការណ៍ សម្រាប់ដាក់ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ធ្វើការពិនិត្យ និងសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ថៃ និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ។
គិតត្រឹមដំណាច់ខែតុលាឆ្នាំនេះ ទឹកប្រាក់ដែលបានមកពីការដោះដូរពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ថៃ សម្រេចបានជាង ៦ប៊ីលានដុល្លារអាម៉េរិក ធ្លាក់ចុះប្រមាណ២១ភាគរយ ធៀបនឹងរយ់ពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបជាង ៧ប៊ីលានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃជាង ១ប៊ីលានដុល្លារ ធ្លាក់ចុះជាង៥១ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ ដែលសម្រេចបានទឹកប្រាក់២,១ប៊ីលានដុល្លារ។ ដោយឡែក ការនាំចូលពីថៃ មានតម្លៃ ៥,១ប៊ីលានដុល្លារ ធ្លាក់ចុះ ១១ភាគរយ ធៀបនឹងឆ្នាំមុន ដែលមានទឹកប្រាក់ ៥.៦ប៊ីលានដុល្លារ បណ្តាលឱ្យមានឱនភាពជញ្ជីងពាណិជ្ជកម្មដល់ទៅ ៤,១ប៊ីលានដុល្លារ៕សរន