ដោយៈជាសីហៈ/ភ្នំពេញ៖កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២០ក្រសួងរ៉ែនិងថាមពលសហការជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ប្រចាំកម្ពុជា បានអនុវត្តសាកល្បងប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតមួយ នៅនៅភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ពិធីប្រគល់គម្រោងអនុវត្តសាកល្បងប្រព័ន្ធនូវបណ្ដាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ មានការចូលរួម ដោយលោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ។
គម្រោងអនុវត្តសាកល្បងប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានមន្ត្រីនិងយូអេនឌីភីប្រគល់ជូនពលរដ្ឋ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ ។
គម្រោងនេះ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងរ៉ែនិងថាមពល និងយូអេនឌីភី ក្រោមហិរញ្ញប្បទានរបស់ប្រទេសស៊ុយអែត៕