Home ព័ត៌មានជាតិ សន្តិសុខ រថយន្តបុក​ម៉ូ...

រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​ត្បូងឃ្មុំ​

​ដោយៈ គង់​ហេង​/ ត្បូងឃ្មុំៈ គ្រោះ​ចរាចរណ៍​មួយ​រវាង​រថយន្ត និង​ម៉ូតូ បង្កឡើង​ពី​ការបើក​បរជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បាន​បណ្តាលឱ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​7 ចន្លោះ​បង្គោលគីឡូម៉ែត្រ​155 និង 156 ស្ថិត​ក្នុងភូមិ​ត្រពាំង​គូរ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ នា​ម៉ោងជាង 8​យប់​ថ្ងៃទី​21 ធ្នូ​។​

​លោក​វរសេនីយ៍ គង់ សី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បានឱ្យដឹងថា បុរសរងគ្រោះ ដែល​បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​ឈ្មោះ អ៊​ន់ ប៉ូ​ឡូ អាយុ 30​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហៀ​ង​លើ​កោង​កាង ស្រុក​ពញាក្រែក ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី 2016 លេខ​ត្បូងឃ្មុំ 1B-1833 ។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក់​ឡិច​ស៊ី​ស 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-9939 បាន​គេចខ្លួនបាត់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular