Home ព័ត៌មានជាតិ សង្គម កាកបាទក្រហមកម...

កាកបាទក្រហមកម្ពុជា ទទួល​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ ៨៤.០០០ ដុល្លារ ពី​ក្រុមហ៊ុន​សាជីវកម្ម​ធានារ៉ាប់រង​កូរ៉េ


​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក ឡុង ឌី​ម៉​ង់ អគ្គរាជទូត​ទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានទទួល​ជំនួយ​សប្បុរសធម៌ ជា​ទឹកប្រាក់​ចំនួន ៩៣.៣៦០.០០០ វ៉ុ​ន ស្មើនឹង​ប្រមាណ ៨៤.០០០ ដុល្លារ ដែលជា​ចំណែក​របស់ ក្រុមហ៊ុន​សាជីវកម្ម​ធានារ៉ាប់រង (Korea Deposit Insurance Corperation) ក្នុងចំណោម​ជំនួយ ១២៣.៣៦០.០០០ វ៉ុ​ន ប្រមាណ ១១២.០០០ ដុល្លារ​។​

​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង បានឱ្យដឹងថាៈ ស្ថានទូត​កម្ពុជា មាន​កិត្តិយស​បាន​តំណាង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​–​ហ៊ុន សែន ក្នុង​ការទទួល​ជំនួយ​សប្បុរសធម៌ ចំនួន ៩៣.៣៦០.០០០ វ៉ុ​ន (​ស្មើនឹង​ប្រមាណ​ជាង ៨៤.៨៧២ ដុល្លារ ) ដែលជា​ចំណែក​របស់​ក្រុមហ៊ុន​សាជីវកម្ម ធានារ៉ាប់រង (Korea Deposit Insurance Corperation) ក្នុងចំណោម​ជំនួយ​សរុប ១២៣.៣៦០.០០០ វ៉ុ​ន (​ប្រមាណ ១១២.០០០​ដុល្លារ​) ដែល​ក្នុងនោះ Woori Finance group នឹង​ផ្តល់ជំនួយ ២៥.០០០.០០០ វ៉ុ​ន (​ស្មើនឹង ២២.៧២៧ ដុល្លារ​) និង Busan International Finance ចំនួន ៥.០០០.០០០ វ៉ុ​ន (​ស្មើនឹង ៤៥៤៥ ដុល្លារ​) តាមរយៈ​កាកបាទក្រហម​កូរ៉េ នៅក្នុងពេល​ឆាប់ៗ ខាងមុខ​។​

​កាកបាទក្រហម​កូរ៉េ នឹង​បែងចែក​ជំនួយ ដល់​កម្ពុជា មានដូចជាៈ ១–​ជូន​កាកបាទក្រហមកម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង WASH Facilities និង​ជួយ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ដោយ​ទឹកជំនន់​។ ២–​ថវិកា​ជួយ​ដល់​សហគមន៍​ខ្មែរ រៀបការ​ស្វាមី​–​ភរិយា​កូរ៉េ ប្រមាណ ៧ ០​គ្រួសារ​។​

​មន្ត្រី​ដដែល បានឱ្យដឹងថាៈ កាកបាទក្រហម​កូរ៉េ ក៏បាន​សំដែង​នូវ​ការកោតសរសើរ ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ កន្លងមក ជាមួយ​កាកបាទក្រហមកម្ពុជា ជាពិសេស​ភាព​រីកចម្រើន របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន​។ ជាមួយគ្នានេះ ភាគី​កូរ៉េ ក៏បាន​ស្នើ​សុំឱ្យ​កម្ពុជា នៅតែ​បន្ត​កិច្ចសហការ និង​ពង្រឹង​កិច្ចសហការ​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​កូ​វីដ ១៩ មាន​ភាពល្អ​ប្រសើរឡើង​វិញ​។​

​សូមជម្រាបថា ក្រុមការងារ​កម្រិត​ជំនាញ របស់​កាកបាទក្រហម​កម្ពុជា និង​កាកបាទក្រហម​កូរ៉េ នឹង​ជួបពិភាក្សា​ការងារ​គ្នា តាម​ពេលវេលា​សមស្រប ដើម្បី​ផ្លាស់ប្តូរ​យោបល់ និង​ធ្វើ​បច្ចុប្បន្នភាព នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា ទាំង​វិស័យ​មនុស្សធម៌ និង​វិស័យ​ជា​អាទិភាព ផ្សេងទៀត ដែល​កូរ៉េ មាន​សក្តានុពល ក្នុងការ​ផ្តល់ជូន​កម្ពុ​ជា ក្នុងនោះ មាន​វិស័យ​សុខាភិបាល ជាដើម​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular