ដោយៈឫទ្ធិស័ក្តិ/ភ្នំពេញៈលោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានឲ្យរដ្ឋបាលស្រុកព្រៃនប់ផ្អាកនូវការចុះស្រង់ស្ថិតិតាមខ្នងផ្ទះប្រជាពលរដ្ឋ និងការសម្របសម្រួលផ្សេងៗលើគូភាគី នៅក្នុងករណីវិវាទដីធ្លីស្ថិតនៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ដើម្បីទុកភារកិច្ចដល់ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់។ លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធស្នើឱ្យភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាស្ថានភាពដើមលើទីតាំងដីវិវាទជាបណ្តោះអាសន្ន និងជៀសវាងរាល់ការធ្វើសកម្មភាពផ្សេងៗ។
ជម្លោះដីធ្លីរបស់អ្នកមានអំណាចនិងប្រជាពលរដ្ឋនៅព្រៃស្មាច់ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់បានផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី២០ខែធ្នូ(រូបថតឯកសារ)
លោកអភិបាលខេត្តបញ្ជាឲ្យផ្អាកនូវការចុះស្រង់ស្ថិតិតាមខ្នងផ្ទះប្រជាពលរដ្ឋនេះ បន្ទាប់ពីមានការផ្ទុះអាវុធ និងហិង្សាដាក់គ្នារវាងប្រជាពលរដ្ឋជាមួយកូនចៅរបស់លោកផ្កាយពី ភឿន ផល្លា មេបញ្ជាការរងកងពលតូចលេខ ៧០ កាលពីថ្ងៃទី២០ ខែធ្នូដែលបណ្តាលឲ្យគូភាគីទាំងសងខាងរបួស។
យោងតាមលិខិតចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ របស់លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនទៅលោក ភឺន ផល្លា , លោក ភោគ វឌ្ឍនា, លោក ឈិន ហ៊ាង , លោក ឈិត ហ៊ាន និងប្រជាពលរដ្ឋនៅភូមិអូរតាសេកនិងភូមិអូរ ឧកញ៉ាហេង ជ្រាបថា ករណីវិវាទដីធ្លីស្ថិតនៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារចម្រុះចុះអង្កេតស្រាវជ្រាវដោយយកចិត្តទុកដាក់ ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីធ្វើការបូកសរុបលទ្ធផលនៃការអង្កេតស្រាវជ្រាវជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតលេខ ៥៧៩ សជណ ជម្រាបជូនរដ្ឋបាលស្រុកព្រៃនប់ ផ្អាកនូវការចុះស្រង់ស្ថិតិតាមខ្នងផ្ទះប្រជា ពលរដ្ឋនិងការសម្របសម្រួល ផ្សេងៗរវាងគូភាគី ដើម្បីទុកភារកិច្ចដល់ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់។
ជម្លោះដីធ្លីរបស់អ្នកមានអំណាចនិងប្រជាពលរដ្ឋនៅព្រៃស្មាច់ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់បានផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី២០ខែធ្នូ(រូបថតឯកសារ)
អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ដើម្បីជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតឡើងក្នុងសំណុំរឿងវិវាទនេះ រដ្ឋបាលខេត្តព្រះសីហនុស្នើឱ្យភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាស្ថានភាពដើមលើទីតាំងដីវិវាទជាបណ្តោះអាសន្ន និងជៀសវាងរាល់ការធ្វើសកម្មភាពផ្សេងៗ ដែលជាហេតុបង្កការរាំងស្ទះយឺតយូរដល់ដំណើរការអង្កេត ស្រាវជ្រាវ និងស្នើភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋរង់ចាំលទ្ធផលអង្កេតស្រាវជ្រាវរបស់ក្រុមការងារចម្រុះរដ្ឋបាលខេត្ត ដែលនឹងត្រូវធ្វើការបូកសរុបបញ្ចប់នាពេលខាងមុខនេះ។
ជម្លោះដីធ្លីរបស់អ្នកមានអំណាចនិងប្រជាពលរដ្ឋនៅព្រៃស្មាច់ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់បានផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី២០ខែធ្នូ។ចំពោះវីដេអូអំពីសកម្មភាពប៉ះទង្គិចគ្នាត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យកក្រើកយ៉ាងខ្លាំង៕សរន