ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ទោហ៊ុនសុធីស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់គឺហាមយករឿងផ្ទៃក្នុងអង្គភាពទៅបង្ហោះចូលក្នុងបណ្តាញព័ត៌មានសង្គម។លោកប្រាប់ថាបើអន់ចិត្តរឿងអ្វីមួយ,មិនពេញចិត្តរឿងអ្វីមួយចំពោះការដឹកនាំប្រធានអង្គភាពត្រូវរាយការណ៍មកថ្នាក់លើដើម្បីដោះស្រាយ។
លោកឧត្តមសេនីយ៍ទោហ៊ុនសុធីស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ការណែនាំនេះ បានធ្វើឡើងនៅក្នុងប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២០ រយៈពេលួយឆ្នាំ របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ក៏បានណែនាំដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារ២៤ម៉ោង រង់ចាំទទួលពាក្យបណ្តឹង និងរង់ចាំជួយអន្តរាគមន៍ប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋប្តឹងករណីបទល្មើសកើតឡើង។ ត្រូវពង្រឹងសាមគ្គឺផ្ទៃក្នុងរឹងមាំ ថ្នាក់ក្រោមត្រូវគោរពអនុវត្តបទបញ្ជាថ្នាក់លើ៕សរន