Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស ៩៧០​នា...

មនុស្ស ៩៧០​នាក់​ស្លាប់ និង​របួស ២.៩០៦​នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​២៣៦​ថ្ងៃ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ មនុស្ស​ចំនួន ៩៧០​នាក់​បាន​ស្លាប់ និង ២៩០៦​នាក់ បាន​រងរបួស​ក្នុងនោះ​របួសធ្ងន់​ចំនួន ១៧៦២​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ដែល​កើតឡើង​ចំនួន ១៩៣៩​លើក​លើក ក្នុង​រយៈពេល ២៣៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃ​ទ​២២ ខែធ្នូ ឆ្នាំ​២០២០​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២៣៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២៤០៧៤៦​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៧៧១៦៥​គ្រឿង និង​រថយន្ត​មាន​ចំនួន ៦៣៥៨១​គ្រឿង​។​
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ គ្មាន​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​សរន​

ទិដ្ឋភាពគ្រោះថ្នក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular