Home ព័ត៌មានជាតិ សង្គម ពលករ​ខ្មែរ​កើ...

ពលករ​ខ្មែរ​កើន​ដល់​ជាង​១០០​នាក់ ចូលធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​វិល​មកពី​ប្រទេស​ថៃ​

​ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: ពលករ​ខ្មែរ​កើន​ដល់​ឡើង​ជាង​១០០​នាក់ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា​÷ រយ​:​ពេល ២​ថ្ងៃ​កន្លងមកនេះ​មន្ត្រី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ប្រចាំ​ស្រុក​កំរៀង បាន​ពិនិត្យ និង​ទទួល​ពលករ​ខ្មែរ​ប្រុស ស្រី​កើន​ដល់ ចំនួន ១០៤​នាក់ ដោយ​ក្នុងនោះ​នៅ​ថ្ងៃទី ២១ ក្រុមការងារ​បានរៀបចំ​ពលករ​ខ្មែរ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣៣​នាក់ ស្រី​ចំនួន ១៣​នាក់ និង​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០​នេះ​ពលករ​ដែល​ទទួល​ឲ្យ​ចូល​អនុវត្តន៍​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន ៧១​នាក់ ស្រី​ចំនួន ៣៥​នាក់​។​

​ប្រភព​ខាងលើ​បន្ថែមថា​ គិត​ត្រឹម​ម៉ោង ៥:០០​នាទី​ល្ងាច ថ្ងៃទី​២២ ខែធ្នូ​នេះ មន្ត្រី​សុខាភិបាល​បាន​យក​វត្ថុ​សំណាក ដើម្បី​ពិនិត្យ​លទ្ធផល​បាន​ចំនួន ៧៦​នាក់ ក្រៅពីនេះ​និង​បន្ត​យក​នៅពេល​បន្តបន្ទាប់​ទៀត​។​

​ក្រោម​ការតម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ដូង​ក្នុងស្រុក​កំរៀង​រយៈពេល ២​ថ្ងៃ ពលករ​មាន​មកពី​បណ្តា​ខេត្ត បាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប ព្រៃវែង ត្បូងឃ្មុំ កំពង់ធំ ខេត្តព្រះវិហារ កំពុងស្ពឺ ស្ទឹងត្រែង និង​ខេត្តស្វាយរៀង​ជាដើម​។​

​ទីតាំង​ដែលមាន​លក្ខណៈ​អំណោយ ក្នុងការ​អនុវត្ត​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ខ្មែរ ដែល​វិល​ត្រឡប់មក​ប្រទេស​ថៃ ដោយសារ​ផ្ទុះ​នូវ​ជំងឺ​កូ​វីត​-១៩ ទីតាំង​ទី​១ ក្នុងស្រុក​កំរៀង មាននៅ​បរិវេណ​វិទ្យាល័យ​កំរៀង មាន​ចំនួន​៤២​បន្ទប់​, ទីតាំង​ទី​២ ឋិត​នៅក្នុង​មណ្ឌល​សុខភាព​ត្រាង​មាន​ច្រើន​បន្ទប់ និង​ទី​តាំងទី​៣ មាននៅ​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ជ្រៃ​សីមា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ចំនួន ១០​បន្ទប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular