Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស​ម្នាក់ ជាមួយ​គ្រឿងញៀន​ជិត​៦០០​គ្រាប់​

ដោយ​: សុខុម / ស្ទឹងត្រែង​: នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​អូ​ស្វាយ ឃុំ​អូ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ វេលា​ម៉ោង ១១​និង ៤៥​នាទី ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​។

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នោះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​របស់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​កម្លាំង​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់ការ​រ៉ា​ម​សារ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​រួម​និង​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម​និង​កាំបិត​១​ដើម​ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ស្វាយ​ឃុំ​អូរ​ស្វាយ​។​

​លោក​វរៈសេនីយ៍ឯក ផៃ រស្មី ស្នងការរង​នគរបាល​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន របស់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជន សង្ស័យ​បាន​ម្នាក់​មានឈ្មោះ​ថង​វ៉ន អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ព្រមទាំង​ចាប់យក​វត្ថុតាង​គ្រឿងញៀន បាន​បី​កញ្ចប់​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន wy​ជិត ៦០០​គ្រាប់ មាន​ទម្ងន់​៦៣,៧៦​ក្រាម រួម​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម និង​កាំបិត​១​ដើម​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular