​ទិស​ , ទិសា​ , ទិសាបាមោក្ខ​ , ទទឹងទិស​ , ​បាសាទិកសមាជិក​

ដោយៈ​ ដកស្រង់​ពី​វចនានុក្រម​ សម្តេច​សង្ឃរាជ ជួន ណាត

​ទិស​
(​ទឹ​ស​)
នាមសព្ទ​
(​សំ​. ទិ​ឝ​; បា​. ទិសា ) ភាគ​, ចំណែក​មុខក្រោយ​ឆ្វេង​ស្តាំ​ព្រមទាំង​ជ្រុង​ជា​ចន្លោះ​ទាំង​៤​និង​ខាងលើ​ខាងក្រោម​ឬ​ត្រង់​កណ្ដាល រួម​ជា ១០ គឺ បូព៌​, អាគ្នេយ៍​, ទក្សិណ​, និរតី​, បស្ចិម​, ពាយ័ព្យ​, ឧ​ត្ត​រ​, ឦសាន​, ក្រោម​, លើ ។​

ទិសា​
(​ម​. ព​. ទិស​)
​នាមសព្ទ​
​ពាក្យ​សម្រាប់​ប្រើ​ក្នុង​កាព្យ​, ប្រើ​ជា​ឯកវចនៈ​ឬ​ជា​ពហុវចនៈ បាន​ទាំង ២ យ៉ាង​
​ស្ដេច​គង់នៅ​នា​ទក្សិណ​ទិសា . . . ; អស់​ពួក​ទេព្ដា​នៅ​សព្វ​ទិសា​មូលមក​ចួប​ជុំ . . . ។​

ទិសាបាមោក្ខ​
(​ទិសា​ប៉ា​ម៉ោ​ក​)
នាមសព្ទ​
(​បា​. ) អាចារ្យ​ជា​ប្រធាន​ក្នុង​ទិស ឬ​អាចារ្យ​ជា​ប្រធាន​នៃ​សិស្ស​គ្រប់​ទិស គឺ​អាចារ្យ​ធំ​ដែល​ចេះ​វិជ្ជា​ច្រើន​ប្រភេទ សម្រាប់​ប្រើ​តាម​ជាន់​តាម​សម័យ​, ជា​អ្នក​អាច​បង្ហាត់បង្រៀន​ពួក​សិស្ស​ដែល​កាត់​មកពី​គ្រប់​ទិស​( គ្រប់​ប្រទេស​) បាន​មិន​ទើស​ទាក់​
​អាចារ្យ​ទិសាបាមោក្ខ ។ រោងរៀន​របស់​អាចារ្យ​ធំ​នោះ​ហៅថា សាលា​ទិសាបាមោក្ខ ឬ រោងរៀន​ទិសាបាមោក្ខ ។​

ទទឹងទិស​
(—​ទឹ​ស​)
កិរិយាវិសេសន៍​
​ដែល​ទទឹង​ភាគ​ទិស ពុំ​ត្រូវ​តាម​គោលបំណង​ឬ​ដែល​ពុំ​ត្រូវ​តាម​ទម្លាប់​
​រៀប​គ្រឿង​តាំង​ទទឹងទិស​យ៉ាងហ្នឹង ពុំ​ត្រឹមត្រូវ​ទេ ត្រូវ​រើ​រៀប​តាំង​ជាថ្មី​ទៅ ! (​ព​. ទ្រ​. ) ។​
​ព​. ប្រ​. ដែល​ទទឹងទទែង​ផ្ទុយ​ពី​ការណ៍​ពិត​
​វា​និយាយ​ទទឹងទិស​; សម្ដី​ទទឹងទិស (​ព​. ទ្រ​. ) ។​
​គុណសព្ទ​
​ដែល​ទទឹង​ភាគ​ទិស ពុំ​ត្រូវ​តាម​គោលបំណង​ឬ​ដែល​ពុំ​ត្រូវ​តាម​ទម្លាប់​
​រៀប​គ្រឿង​តាំង​ទទឹងទិស​យ៉ាងហ្នឹង ពុំ​ត្រឹមត្រូវ​ទេ ត្រូវ​រើ​រៀប​តាំង​ជាថ្មី​ទៅ ! (​ព​. ទ្រ​. ) ។​
​ព​. ប្រ​. ដែល​ទទឹងទទែង​ផ្ទុយ​ពី​ការណ៍​ពិត​
​វា​និយាយ​ទទឹងទិស​; សម្ដី​ទទឹងទិស (​ព​. ទ្រ​. ) ។​

​បាសាទិកសមាជិក​
(​ប៉ា​សា​ទិ​កៈ​—)
​នាមសព្ទ​
( បា​. បា​សា​ទិ​ក + សា​មា​ជិ​ក​) សមាជិក​អ្នកមាន​សេចក្ដី​ជ្រះថ្លា គឺ​សមាជិក​ដែល​គ្រាន់តែ​បាន​បង់ប្រាក់​ភាគទាន​ជា​ជំនួយ​ដល់​សមាគម​ណាមួយ តែ​ពុំបាន​ជួយ​បំពេញ​កិច្ចការផ្ទាល់ខ្លួន​ក្នុង​សមាគម​នោះទេ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular