ដោយៈបាយ័ន/សៀមរាបៈ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៥នៅថ្ងៃទី២២ ខែធ្នូនេះបានចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលករដែលវិលមកពីប្រទេសថៃ ចូលប្រទេសកម្ពុជាវិញនៅទិសភូមិភាគទី៥ ។
សកម្មភាពរបស់នាយឧត្តសេនីយ៍ខេង សុមេធ នាពេលនោះ គឺបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។នាយឧត្តមសេនីយ៍ បានជួបពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទលើច្រកចេញចូលព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមទទួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើចត្តាឡីស័ក១៤ថ្ងៃនៅនឹងកន្លែង ។
នាយឧត្តមសេនីយ៍ខេង សុមេធ ក៏បានណែនាំឱ្យកំលាំងទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានបំផុតតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិដែលឱ្យកម្លាំងនគរបាលជាតិជាប់ព្រំដែនប្រទេសថៃធ្វើការត្រួតពិនិត្យពលករដែលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាវីញ ដើម្បីការការពារនឹងទប់ស្កាតឲ្យបានជំងឺកូវីដ-១៩៕សរន