ប្រចាំថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅពេលនេះជិតឆ្លងផុតខែធ្នូនិងក៏ដូចជាជិតឆ្លងឆ្នាំសាកលផងដែរ ហេតុនេះបើមានកិច្ចការងារអ្វីគប្បីរួសរាន់បំពេញពីព្រោះថាឆ្លងដល់ឆ្នាំក្រោយកិច្ចការងារច្រើនទៀតកំពុងរង់ចាំ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្តអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំគោនៅពេលឆ្លងចូលឆ្នាំ២០២១ខាងមុខនេះឃើញថាដួងរាសីឆ្នាំពុំគាប់ប្រសើរប៉ុន្មានទេ ក្នុងនេះមានទាំងភាពរុងរឿងនិងបញ្ហាករាំងស្ទះនៅលាយឡំគ្នា ហេតុនេះត្រូវតស៊ូពុះពារបន្តិចទើបប្រសើរ។ដោយឡែកនៅថ្ងៃនេះវិញឃើញថាដួងរាសីល្អប្រសើរ ម្ល៉ោះហើយបើចង់ប្រកបកិច្ចការងារអ្វីក៏តែងមានភាពរលូន និងអាចឈោងចាប់កិច្ចការងារធំដុំមកវិញគ្រាន់ជាទីសប្បាយចិត្ត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ ហើយបើចង់ទំនាក់ទំនងស្នេហាថ្មីៗក៏តែងមានក្តីសង្ឃឺមផងដែរ។ ប៉ុន្តែយ៉ាងណាក្តីអ្នកកើតឆ្នាំគោខ្លះក៏មានបញ្ហាមិនល្អយាយីដែរ ហើយឱ្យប្រយ័ត្នផុងក្នុងអន្លង់ស្នេហ៍ហើយក៏មិនសូវល្អប្រសើរនាពេលក្រោយប៉ុន្មានឡើយគួរប្រយ័ត្នប្រយែង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នាពេលនេះជិតឆ្លងផុតឆ្នាំសាកលហើយ។សម្រាប់ឆ្នាំ២០២១ពិសេសឆ្លងផុតបុណ្យចូលឆ្នាំប្រពៃណីចិនទៅដួងរាសីឆ្នាំសម្រាប់លោកអ្នកកើតឆ្នាំខ្លាគឺមានកម្រិតត្រឹមដួងរាសីល្អជាមធ្យម។សម្រាប់អ្នកកើតឆ្នាំខ្លានៅសប្តាហ៍នេះវិញផលលំបាកនៅតែតោងលោកអ្នកជាប់មិនទាន់ទៅណាឆ្ងាយនៅឡើយទេ។ទោះបីយ៉ាងណាឈានដល់សប្តាហ៍ក្រោយដំណើរជីវិតដែលជួបផលលំបាកនឹងប្រែក្រឡាស់មកគ្រាន់ធូរស្បើយឡើងវិញ។ដោយឡែកក្នុងថ្ងៃនេះវិញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។
រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕
ឆ្នាំថោះ
រាសីស្រុតចុះ។អ្នកកើតឆ្នាំទន្សាយនាសប្តាហ៍កន្លងមកលោកអ្នកជួបនូវបញ្ហាលំបាកនិងរឿងរាវក៏ច្រើនដែរធ្វើឱ្យពិបាកទប់ទល់និងនឿយណាយផ្លូវចិត្តក៏ច្រើន។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញផលចំណូលជួបការលំបាកប៉ុន្តែយ៉ាងណាលោកអ្នកត្រូវចេះចាយវាយឱ្យបានត្រឹមត្រូវហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយឡើងនៅគ្រាខាងមុខ។
រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងសំបូរទៅដោយរឿងរ៉ាវរកាំរកូសច្រើនដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទេពិតជាជួបផលលំបាកត្រូវរែកពន់វិញជាក់ជាពុំខាន៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំរោងឃើញថាជួបបញ្ហាលំបាកនិងរែកពន់រឿងរាវច្រើនពោលគឺអ្នកខ្លះសឹងតែកើតបញ្ហាពីដើមឆ្នាំនេះរហូតដល់ចុងឆ្នាំថែមទៀត។សម្រាប់លោកអ្នកដែលកើតបញ្ហាច្រើនត្រូវរែកពន់នោះគឺបុរសកើតក្នុងឆ្នាំ ១៩៤០(អាយុ៨០ឆ្នាំ)និងស្ត្រីកើតនៅឆ្នាំ ១៩៦៤(អាយុ៥៦ឆ្នាំ)មានរឿងរាវខុសឆ្គងនិងកើតក្តីអស់សង្ឃឹមក៏ច្រើន,ខកបំណងក៏ច្រើនដែរ។ដោយឡែកនៅថ្ងៃនេះវិញបើជាអ្នក ប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅ។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវវស្សា៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំម្សាញ់ទាំងស្ត្រីបុរសនៅពេលឆ្លងដល់ខែមករាខាងមុខបានចាប់ផ្តើមល្អប្រសើរទាំងកិច្ចការងារ អ្នកដែលរង់ចាំការងារក៏នឹងមកដល់ អ្នកដែលមានការងារអាចនឹងត្រូវបានតម្លើងតំណែង និងអ្នកដែលជួបបញ្ហាលំបាកប្រាក់កាសក៏នឹងចាប់ផ្តើមល្អប្រសើរបន្តិចវិញផងដែរ។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរទាំងជួញជិតនិងជួញ ឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅពុំសូវមានសុវត្តិភាពប៉ុន្មានទេគួរបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ក្នុងខែធ្នូនេះជាខែមិនល្អប្រសើរសម្រាប់លោកអ្នកកើតឆ្នាំសេះឡើយ។ក្នុងនេះលោកអ្នកជួបការលំបាកទាំង ប្រាក់កាស សុខភាព រឿងរាវផ្ទាល់ខ្លួននិងរួមទាំងសេចក្តីស្នេហាក៏មានបញ្ហាប្រេះស្រាំ។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរវិញមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេតែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងជឿនលឿនទៅមុខប្រពៃ៕
ឆ្នាំមមែ
រាសីស្រុតចុះ។អ្នកកើតឆ្នាំពពែនៅខែធ្នូនិងខែមករាខាងមុខនេះដំណើរជីវិតនៅតែមិនល្អប្រសើរឡើយពោលគឺកើតនូវបញ្ហានិងឧបសគ្គច្រើនដែលត្រូវឆ្លងកាត់។ហេតុនេះលោកអ្នកត្រូវរើបម្រះនិងខិតខំខ្លាំងទើបអាចចិញ្ចឹមជីវិតនិងយកខ្លួនឆ្លងផុតពីបញ្ហាទាំងពួងនៅចំពោះមុខនេះទៅរួច។ដោយឡែកសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការថយក្រោយមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយបាត់របរនិងកើតការជម្លោះវិវាទក៏ច្រើនផងដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទ ហើយចង់ដោះស្រាយក៏មិនងាយត្រូវរ៉ូវគ្នាទេ ហើយពេលខ្លះរឿងតូចតាចសោះអាចប្រែរីកកាន់តែធំផង៕
ឆ្នាំវក
រាសីស្រុតចុះ។អ្នកកើតឆ្នាំស្វានៅខែធ្នូនេះឃើញថាដំណើរជីវិតល្អប្រសើរ ហេតុនេះទោះប្រកបការងារឬធ្វើអ្វីមួយតែងជឿនលឿនទៅមុខនិងហុចផលគ្រាន់គាប់ប្រសើរដែរ។សម្រាប់ខែធ្នូនៅសល់ប៉ុន្មានថ្ងៃទៀតដែលជាខែដួងរាសីឡើងខ្ពស់នេះគប្បីសម្រុកការងារពីព្រោះថាផលតែងនៅឆ្លើយតបគ្រាន់គាប់ប្រសើរ។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំរកា
រាសីស្រុតចុះ។អ្នកកើតឆ្នាំមាន់នៅខែធ្នូនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេ ហើយធ្វើអ្វីក៏តែអមានបញ្ហានិងរឿងរាវចូលច្រើនដែរ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីស្រុតចុះ ទោះធ្វើអ្វីៗត្រូវមើលមុខក្រោយនិងប្រយ័ត្នប្រយែងទើបគ្មានបញ្ហាអាក្រក់កើតឡើង។ការរស់នៅជួបនូវបញ្ហាល្អក់កករច្រើន ហើយពិសេសបញ្ហាប្រាក់កាសនឹងតានតឹងខ្លាំងថែមទៀត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេ និងពិសេសងាយកើតបញ្ហាជម្លោះវិវាទជាមួយគ្នាថែមទៀត៕
ឆ្នាំច
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំចនៅខែធ្នូនេះជួបបញ្ហាលំបាកនិងខកបំណងច្រើនមិនថាជារឿងកិច្ចការងារ ប្រាក់កាស ជាដើម។ក្រៅពីនេះបើលោកអ្នកខ្លះពង្រីកការងារឬពង្រីកការរកស៊ីជួញដូរគឺប្រៀបប្រដូចទៅនឹងការពង្រីកបញ្ហានិងនាំកម្មដាក់ខ្លួនច្រើនប៉ុណ្ណោះ។ទោះបីយ៉ាងណាឆ្លងផុតឆ្នាំ២០២០ឈានចូលខែមករាឆ្នាំ២០២១ដំណើរជីវិតល្អប្រសើរឡើងវិញ។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងមានការយកចិត្តទុកដាក់ហើយប្រយ័ត្នការងារសំខាន់ៗបន្តិចព្រោះថាបើមិនបានយកចិត្តទុកដាក់ឬគិតគូរទាន់ពេលវេលាទេនោះបញ្ហាអាក្រក់អាចនឹងលុកលុយយាយីទៀតជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹក,ផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំកើតការរកាំចិត្តនិងមានភាពសៅហ្មងចំពោះគ្នាច្រើន៕