ដោយ:ម៉ារ៉ា/ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ខណៈជិះចេញពីទិញសាច់ក្លែម។ ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១០នឹង៥០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ថេង ធារដ្ធា ភេទប្រុស មុខរបរ(សិស្ស) បច្ចុប្បន្នជនរងគ្រោះស្នាក់នៅផ្ទះលេខ១៧អា ផ្លូវ២៧២ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបន្តពីប្រជាពលរដ្ធបានប្រាប់ឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាPCX ពណ៍ស ស្លាក់លេខ ភ្នំពេញ 1HN 7007 ជិះចេញពីហាងលក់សាច់ក្លែមមួយកន្លែង ទិសដៅពីកើតទៅលិច ខណៈជិះបានប្រហែលជិត១០ម៉ែត្រ មានម៉ូតូការហ្វេមួយគ្រឿងស្លាក់លេខ ភ្នំពេញ 1GP 1023 ពណ៍ខ្មៅជិះពីទិសដៅលិចទៅកើតបានបុកម៉ូតូ PCX ពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូPCX ដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែកម្ចាស់ម៉ូតូកាហ្វេរងរបួសធ្ងន់ត្រូវរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេញ៕