Home ព័ត៌មានសំខាន់ៗ ១១​ខែស៊ី​ម៉ាក...

១១​ខែស៊ី​ម៉ាក់​ដោះ​បាន​គ្រាប់មីន​សរុប​ចំនួន ១០.០០០​គ្រាប់

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​អះអាងថា រយ​:​ពេល​១១​ខែ​ឆ្នាំ​២០២០​នេះ​ស៊ីម៉ាក់​បានសម្រេច​បោសសំអាត​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​ជិត​១០.០០០​គ្រាប់​។
​លោក​បាន​អះអាងថា ការងារ​អប់រំ​យល់ដឹង​និង​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​សំណល​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បាននិងកំពុង​អនុវត្ត​យ៉ាងសកម្ម​រវាង​កំលាំង​នគរបាលជាតិ​និង​កំលាំង​អង្គភាព​ស៊ីម៉ាក់​សហការគ្នា​យ៉ាង​ជិត​សិ្ន​ត ក្នុង​ក្របខ័ណ្ឌ​អនុវត្ត​គោលនយោបាយ​ជាតិ គឺ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

​លោក​បាន​បន្តទៀតថា ក្នុង​រយ​:​ពេល​១១​ខែ​ឆ្នាំ​២០២០​នេះ ស៊ីម៉ាក​សំរេចបាន​លទ្ធផល​គួរឱ្យកត់សំគាល់​ក្នុងនោះ បានផ្តល់​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​១៧.០០០​លើក ចុះ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​បាន​ចំនួន​ជិត​៦០០.០០០​ខ្នង​ផ្ទះ គិត​ជា​មនុ​ស្សរាយ​ចំនួន​ជិត​១,២​លាន​នាក់​។

​លោក​បាន​កត់សំគាល់ថា លទ្ធផល​នេះ​បាន​ឆ្លើយតប​សំណើ​ជួប​គ្រាប់​បន្ទាន់ៗ​របស់​ប្រជាពលរដ្ឋ​ជាង​៦.០០០ ករណី ។ លើសពីនេះ​ទៀត សកម្មភាព​សហការ​អនុវត្ត​ន៍​គោលនយោបាយ​ជាតិ​នេះ មិន​ត្រឹមតែ​ជា​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប៉ុណ្ណោះ​ទេ តែ​ជាការ​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​សន្តិសុខ​ជាតិ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular