Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងទេសចរណ៍...

ក្រសួងទេសចរណ៍ ណែនាំ​៥​ចំណុច ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល​

​ដោយៈ​សុផល​/​ភ្នំពេញ​: ក្រសួងទេសចរណ៍​បានចេញ​សារាចរ​ណែនាំ​មួយ​ដល់​មន្ទីរ​ទេសចរណ៍​ទាំងអស់​ឱ្យ​អនុវត្ត​ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល ២០២០ ឆ្លង​ចូល ២០២១ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ និង​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១​។​

​សារាចរ​ណែនាំ​នោះ​មាន​៥​ចំណុច​គឺ​៖១.​ត្រូវ​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​យ៉ាង​ខ្ជាប់​ខ្លួន​និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ពិសេស​ការត្រួតពិនិត្យ​កម្តៅ​ពាក់​ម៉ាស​លាងដៃ​និង​បាញ់​អាកុល​សម្លាប់​មេរោគ​ឲ្យ​បានជា​ប្រចាំ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​។ ២. ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក​អតិបរមា (Carrying Capacity) នៅតាម​គោលដៅ​ទេសចរណ៍​ទាំងអស់ និង បញ្ចៀស​ការជួបជុំ​ជា​ក្រុម​ធំ (​មិន​ឲ្យ​លើសពី ២០​នាក់ ដោយ​ត្រូវ​គិត​គួរ​អំពី​ការរក្សា​គម្លាត​សុវត្ថិ​ត្រូវ​ភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​កត់ត្រា​ភ្ញៀវទេសចរ​ឈ្មោះ​លេខ​ទូរស័ព្ទ អាសយដ្ឋាន កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ដែល​ចូលទៅ​។

​ប្រភព​ដដែល​បាន​បន្តថា ៣.​ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​មន្ទីរ​សុខាភិបាល​និង​ផ្នែក​ពាក់ព័ន្ធ​នានា​ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​និង​ភ្ញៀវទេសចរ​ឲ្យ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ ដោយ​លុបបំបាត់​ការ បោះចោល​សំរាម និង​កាកសំណល់​ផ្តេសផ្តាស ជាពិសេស​បញ្ឈប់​ការ បោះចោល​ក្រដាស ក្រោម​តុ កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លា​ស្មិ​ក និង​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​រូបភាព​ដើម្បី​ធានា​អនាម័យ​ក្នុង​ភោជនីយដ្ឋាន រួមទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ​បុគ្គលិក​បម្រើការ​ត្រូវមាន​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ប្រភព​ដដែល​បន្តថា ៤. ត្រូវ​សហការ​ណែនាំ និង​ជំរុញ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល ទេសចរណ៍ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យ​បាន​សមរម្យ​។ រាល់ថ្ងៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេ វា​ផ្សេងៗ​ត្រូវ​សរសេរ​ឲ្យ​បាន​ច្បាស់​ដាក់​ក្នុង​តារាង​ដើម្បី​ជម្រាប ជូន​ភ្ញៀវ​ឲ្យ​បានដឹង​ជាមុន ជៀសវាង​ការ កំណត់​ថ្ងៃ​ខ្ពស់​ហួសហេតុ នៅក្នុង​ករណី​មិន​អនុវត្តតាម​តារាង​ថ្លៃ​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។ ហើយ​ទី​៥- ត្រូវ​សហការ ចុះ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​ធ្វើការ​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ ដល់​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ពី​ហានិភ័យ និង​រី​ធាន​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​- ១៩ ព្រម ជាមួយ​ការពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ឲ្យ​បានល្អ​ប្រសើរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular