ដោយៈរ៉ាម៉ន/ភ្នំពេញៈកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកស្រីគឹម ញឹប អភិបាលខណ្ឌ និងជាប្រធានសមាគមនារីខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការខណ្ឌ និងសង្កាត់ បានចុះសួរសុខទុក្ខ លោកស្រី ឃឹម សុផល សមាជិកក្រុមប្រឹក្សាសង្កាត់ និងជាជនបង្គោលកិច្ចការនារីសង្កាត់ ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ ជាមួយនឹងអំណោយមួយចំនួនរួមមាន៖អង្ករ២៥គីឡូក្រាម, ទឹកផ្លែឈើ ២កេស, ទឹកសុទ្ធ ៣កេស, ទឹកដោះគោឆៅ៤យួរ, មី១កេស និងថវិកាមួយចំនួន៕