Home ព័ត៌មានអន្តរជាតិ អ៊ីស្រាអែល​ត្...

អ៊ីស្រាអែល​ត្រឡប់​ទៅរក​ការបោះឆ្នោត​សា​ថ្មី ខណៈ​រដ្ឋាភិបាល​ដួលរលំ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហ្ស៊េ​រុយ​សាឡិម ៖ រដ្ឋាភិបាល​បែកបាក់​របស់​អ៊ីស្រាអែល​បាន​ដួលរលំ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​ធ្នូ​នេះ ដោយ​បង្ក​ឱ្យមាន​ការបោះឆ្នោត​ជា​លើក​ទី ៤ របស់​ប្រទេស​ក្នុង​រយៈពេល​តិចជាង ២ ឆ្នាំ​និង​នាំមក​នូវ​ការគំរាមកំហែង​មិន​ធ្លាប់​មាន​ពីមុនមក​ចំពោះ​ការក្តោបក្តាប់​អំណាច​ដ៏​យូរអង្វែង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​។​

​លោក​ណេ​តាន់​យ៉ា​ហ៊ូ ដែល​ធ្លាប់​ហៅ​គូ​ប្រជែង​របស់​គាត់​ថា​ជា​ពួកឆ្វេងនិយម​ទន់ខ្សោយ​នោះ បាន​ឃើញ​ខ្លួន​គាត់​ប្រឈមមុខ​នឹង​អតីត​ជំនួយការ​ពោរពេញ​ដោយ​កំហឹង​ចំនួន​៣​នាក់ ដែល​ចាកចេញ​ពី​​គណបក្ស​លី​ឃូដ​របស់​លោក​នាយករដ្ឋមន្ត្រី​ថ្មីៗ​នេះ​។ មិន​ថា​ណេ​តាន់​យ៉ា​ហ៊ូ​អាច​ទប់ទល់​នឹង​គូប្រជែង​ទាំងនេះ​បាន​ឬ​អត់​នោះ​ទេ​ប្រទេស​នេះ​ប្រាកដជា​ត្រូវ​ដឹកនាំ​ដោយ​អ្នកនយោបាយ​ស្តាំ​និយម​ដែល​​ប្រឆាំង​នឹង​សម្បទាន​ដល់​ប៉ាឡេ​ស្ទីន ដោយ​ធ្វើឱ្យ​ស្មុគស្មាញ​ដល់​ក្តីសង្ឃឹម​នៃ​រដ្ឋបាល​របស់​លោកបៃ​ដិន​ដើម្បី​ចាប់ផ្តើមការច​រចាសន្តិភាព​ឡើងវិញ​។​

​ចក្ខុវិស័យ​របស់​ប្លុក​ឆ្វេងនិយម​របស់​អ៊ីស្រាអែល​មើល​ទៅ​កាន់តែ​យ៉ាប់​ជាង​ការប្រកួតប្រជែង​មុនៗ ពីព្រោះ​មេដឹកនាំ​របស់​ខ្លួន​គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បេន​នី ហ្គាន​បាន​ចូលទៅ​ក្នុង​រដ្ឋាភិបា​ល​​ចម្រុះ​ជាមួយ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​។ លោក​ហ្គាន​បាន​បាត់បង់​ការគាំទ្រ​ភាគច្រើន​នៃ​មូលដ្ឋាន​បោះឆ្នោត​ដ៏​ខកចិត្ត​របស់គាត់ ហើយ​ប្លុក​នេះ​ឥឡូវ​គ្មាន​មេដឹកនាំ​ទេ​។​

​លោក​ណេ​តាន់​យ៉ា​ហ៊ូ​និង​លោក​ហ្គាន​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​កាលពី​ខែ​ឧសភា​បន្ទាប់ពី​ប្រយុទ្ធ​នឹង​គ្នា​មិន​ឈ្នះ​មិន​ចាញ់​នៅក្នុង​ការបោះឆ្នោត​បី​លើក​ជាប់​គ្នា​។​ពួកគេ​និយាយថា​ពួកគេ​ទុក​ការ​ប្រជែង​​ផ្ទាល់ខ្លួន​នៅ​ដាច់​ដោយឡែក​សិន​ដើម្បី​បង្កើត​រដ្ឋាភិបាល​បន្ទាន់​មួយ ដែល​ផ្តោត​លើ​ការដឹកនាំ​ប្រទេស​ឆ្លងកាត់​វិបត្តិ​សុខភាព​និង​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​។ ក្រោម​កិច្ច​ព្រមព្រៀង​នេះ លោក​ហ្គាន​បាន​ទទួល​តួនាទី​ថ្មី​ជា “​នាយករដ្ឋមន្ត្រី​ប្តូរ​វេន​”​ហើយ​ត្រូវបាន​ធានា​ថា​លោក​នឹង​ប្តូរ​តំណែង​គ្នា​ជាមួយ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅក្នុង​កិច្ចព្រមព្រៀង​ប្តូរ​វេន​កាន់អំណាច​​នៅ​ពាក់កណ្តាល​អាណត្តិ​របស់​ពួកគេ​។​

​មូលហេតុ​នៃ​ការដួលរលំ​រដ្ឋាភិបាល​គឺ​មកពី​ការ​ខកខាន​មិន​បាន​អនុម័ត​ថវិកា​ឱ្យបាន​ត្រឹម​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​អង្គារ​ទី​២២​ធ្នូ​។​នោះ​បាន​បណ្តាល​ឱ្យ​សភា​ត្រូវ​រំលាយ​ដោយ​ស្វ័យប្រវត្តិ​និង​កំណត់​​ការបោះឆ្នោត​ថ្មី​នៅ​ចុង​ខែ​មីនា​។​

​ប៉ុន្តែ​មូលហេតុ​ជ្រៅ​ជាង​នេះ​គឺ​មក​ពី​ភាព​ជា​ដៃគូ​ពោរពេញ​ដោយ​បញ្ហា​របស់​ពួកគេ ដែល​ត្រូវបាន​ញាំញី​ដោយ​អរិភាព​និង​ការមិនទុកចិត្ត​គ្នា​តាំងពី​ដើមទី​មក​ម្ល៉េះ​។ អំឡុង​រយៈពេល ៧ ខែ​មកនេះ លោក​ហ្គាន​បាន​ទទួលរង​នូវ​កា​រ​អាម៉ាស់មុខ​ជាច្រើនលើក​ហើយ​ត្រូវបាន​ទុក​ចោល​នៅ​ក្រៅ​សង្វៀន​ទាក់ទិន​នឹង​ការសម្រេចចិត្ត​សំខាន់ៗ​ដូចជា​កិច្ចព្រមព្រៀង​ការទូតរ​វាង​សហរដ្ឋ​អាម៉េរិក​និង​បណ្តា​​ប្រទេស​អារ៉ាប់​ជា​បន្តបន្ទាប់​។ លោក​ណេ​តាន់​យ៉ា​ហ៊ូ​ចោទប្រកាន់​គណបក្ស​ខៀវ​និង​សរប​ស់​លោក​ហ្គាន​ថា​ដើរតួ​ជា “​អ្នក​ប្រឆាំង​នៅក្នុង​រដ្ឋាភិបាល​”៕

លោក​ណេ​តាន់​យ៉ា​ហ៊ូ​ថ្លែង​នៅ​រដ្ឋសភា​កាលពី​ថ្ងៃ​អង្គារ​ថា “​យើង​មិន​ចង់​បោះឆ្នោត​ជា​លើក​ទី​៤​ទេ​ប៉ុន្តែ​យើង​នឹង​ឈ្នះ​”

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular