Home ព័ត៌មានជាតិ សន្តិសុខ ​ឆេះ​ផ្ទះ​ដោយ...

​ឆេះ​ផ្ទះ​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស បណ្តាលឱ្យ​មនុស្ស​ម្នាក់ រងរបួស​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ អគ្គិភ័យ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាន់​ទី​២ បង្កឡើង​ដោយ​ផ្ទុះ​កំប៉ុង​ហ្គាស បណ្តាល​ឲ្យ​ជាប់​មនុស្ស​ប្រុស​ស្រី ៥ នាក់ តែ​សំណាងល្អ ត្រូវបាន​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍ បាន​ជួយ​ពន្លត់​អគ្គិភ័យ និង​បាន​ចូល​ជួយសង្គ្រោះ ទាន់ពេល តែ​បានធ្វើឱ្យ​មនុស្ស​ម្នាក់ របួសធ្ងន់ ដោយសារ​ការ​រលាកភ្លើង​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ និង ៤០​នាទី យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពួកគាត់ បានឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស ចេញពីផ្ទះ​នៅ​ខាងលើ​ជាន់​ទី​២ បណ្តាល​ឲ្យ​ឆេះ រួច​ក៏មាន​ម្ចាស់ផ្ទះ ចេញពី​ក្នុង រត់​ស្រែក​ឲ្យ​ពួកគាត់​ជួយ ហើយ​ពួកគាត់ ក៏បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍ ជួយ​ពន្លត់​អគ្គិភ័យ សុំ​ឲ្យ​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាមៗ រួច​បាន​ឡើង​ទៅលើ​បាញ់​ពន្លត់ និង​ជួយ​វាយ​សោ ទម្លុះ​ចូលទៅ​ជួយ​រំដោះ មនុស្ស​ប្រុស​ស្រី ៥ នាក់ ចេញពី​ក្នុង​អណ្តាតភ្លើង រួច​ផុតពី​អាយុជីវិត​។​

​គួរ​បញ្ជាក់ថា ក្នុងករណី​គ្រោះ​អគ្គិភ័យ ឆាបឆេះ​ផ្ទះ​នេះ មិនមាន​មនុស្ស​ស្លាប់​នោះទេ ក៏ប៉ុន្តែ​មាន​មនុស្ស​ម្នាក់ រងរបួស​ធ្ងន់ ដោយសារ​ការ​រលាកភ្លើង ហើយ​បាន​ត្រូវបញ្ជូន ទៅ​មន្ទីរពេទ្យ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular