ដោយៈ គ្រញូង/បាត់ដំបងៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដែលមាន លោកឧត្តមសេនីយ៍ទោ សាត គឹមសាត ជាស្នងការ បានរួមគ្នាបរិច្ចាគថវិកា ចំនួន ៤៥.៣៣៩.០០០ រៀល និង ២៧០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទិញវ៉ាក់សាំង ការពាជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមគ្នារបស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បាន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ ជាលើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ៕/V