Home ព័ត៌មានជាតិ សង្គម ​មន្ត្រី​យោធា...

​មន្ត្រី​យោធា​ជាន់ខ្ពស់ ចុះ​ត្រួតពិនិត្យ​ការងារ និង​ទទួល​ពលករ​ខ្មែរ តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជា​ការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ការងារ តាម​ខ្សែបន្ទាត់​ព្រំដែន ច្រក​ម៉ាឡៃ ច្រក​អន្តរជាតិ​ដូង និង​បន្ត​ចុះ​ត្រួតពិនិត្យ ក្រុម​រថយន្ត​សម្រាប់ ត្រៀម​ដឹក​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​ក្រើនរំលឹក​ដល់​កងកម្លាំង ដែល​ឈរជើង​ការពារ​បន្ទាត់​ព្រំដែន តាម​បណ្ដា​ច្រក​ទាំងអស់ នៅ​ទូទាំង​យោធភូមិភាគ​ទី​៥ ត្រូវយក​ចិត្ត​ដាក់ ឲ្យ​បាន​ខ្ពស់ អំពី​បញ្ហា​ពលករ​ឆ្លងដែន និង​ត្រូវតែ​អនុវត្ត ឲ្យ​បាន​ដាច់ខាត នូវ​វិធានការ​របស់ ក្រសួងសុខាភិបាល និង​ត្រូវ​ណែនាំ​ឱ្យ​ពលករ​ទាំងអស់ ត្រូវតែ​ពាក់​ម៉ាស់ ត្រូវតែមាន​គម្លាត​សង្គម គម្លាត​សុវត្ថិភាព ១​ម៉ែត្រ​កន្លះ ឡើងទៅ ហើយ​ត្រូវ​ឧស្សាហ៍ លាង​សម្អាត​ដៃ ជាមួយ​អាល់កុល ជែ​ល និង​សាប៊ូ ជាដើម​។​

​លោក​មេបញ្ជាការរង បាន​បន្ថែមទៀតថាៈ កងឯកភាព​ចំណុះ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​គ្រប់ពេល កុំឱ្យ​មានការ​ធ្វេសប្រហែស ដោយ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ខិតខំ​ល្បាត យាមកាម សហការ​ជាមួយ កម្លាំង​ប៉ូលិស​ការពារ​ព្រំដែន អនុវត្តន៍​នូវ​វិធានការ យ៉ាង​តឹងរឹង ត្រួតពិនិត្យ និង​ប្រឆាំង​រាល់​បទល្មើស​នានា ដែល​អាច​កើតមាន នៅតាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular