Home ព័ត៌មានសំខាន់ៗ រដ្ឋាភិបាល​ម៉...

រដ្ឋាភិបាល​ម៉ាឡេស៊ី បានប្រកាស​កាត់បន្ថយ រយៈពេល នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ មកពី​បរទេស​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បានប្រកាស​ជូនដំណឹង ដល់​សាធារណជន​ទូទៅ នូវ​អ្វីដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី បានប្រកាស​កាត់បន្ថយ រយៈពេល នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ មកពី​បរទេស ប៉ុន្តែ​ត្រូវ​ឆ្លងកាត់ ការអនុវត្ត​នូវ លក្ខខណ្ឌ​មួយចំនួន ជា​ចាំបាច់​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ចុះ​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០ ហើយ​ដែល​រស្មី​កម្ពុជា ទទួលបាន​នៅ​ថ្ងៃទី​២៣ ធ្នូ​នេះ បានឱ្យដឹងថាៈ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន​ទូទៅ ជ្រាបថាៈ រដ្ឋាភិបាល​ម៉ាឡេស៊ី បានប្រកាស​កាត់បន្ថយ រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ មកពី​បរទេស មក​ត្រឹម ៧​ថ្ងៃ​វិញ ដែល​ចាប់​អនុវត្ត ពីថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ដែល​ត្រូវគោរព​តាម​លក្ខខណ្ឌ ដូចតទៅ​៖

-​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​អវិជ្ជមាន​កូ​វីដ​-១៩ ( Negative RT-PCR COVID-19 ) ដែលមាន​សុពលភាព រយៈពេល ៣​ថ្ងៃ មុន​ចាកចេញ​ដំណើរ មកកាន់​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​បង្ហាញ​ដល់​អាជ្ញាធរ នៅពេល​ចូលដល់​ប្រទេស​ម៉ាឡេស៊ី​។​

-​ក្នុងករណី​ពុំមាន​វិញ្ញាបនបត្រ​បញ្ជាក់​អវិជ្ជមាន​កូ​វីដ​-១៩ អ្នកដំណើរ ត្រូវធ្វើ​ច​ត្តា​ឡោះ​ស័ក រយៈពេល ១០ ថ្ងៃ​។​

-​នៅពេល​មកដល់​ប្រទេស​ម៉ាឡេស៊ី អ្នកដំណើរ ត្រូវ​ទទួលបន្ទុក រាល់​ការចំណាយ​ផ្សេងៗ ដោយ​ខ្លួនឯង រួមទាំង​ការពិនិត្យ​រកមើល មេរោគ​កូ​វីដ​-១៩ ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល​ជំងឺ ក្នុងករណី​មាន​ផ្ទុកមេរោគ​កូដ​វីដ​-១៩ ៕V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular