Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​ឥណ្ឌ...

មេដឹកនាំ​ឥណ្ឌា​និង​វៀតណាម​ពិភាក្សា​អំពី​សមុទ្រ​ចិន​ខាងត្បូង​

ប្រែ​សម្រួលៈ​វាសនា​/​ញូវដេល្លី​៖​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រេ​នដ្រា ម៉ូ​ឌី និង​សម​ភាគី​វៀតណាម ង្វៀន សួន ហ្វ៊ុក បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ទំនាក់ទំនង​យោធា​​រវាង​បរទេស​ទាំង​២​ក្នុងអំឡុង​ជំនួប​កំពូល​មួយ​កាលពី​ថ្ងៃ​ចន្ទទិ​២១​ធ្នូ​។​

​មេដឹកនាំ​ទាំង​២​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការអត់ធ្មត់ និង​ការមិនធ្វើ​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង នៅពេល​គូសវាស​ផែនទី​បង្ហាញផ្លូវ​មួយ​សំរាប់​ទំនាក់ទំនង​យោធា​អោយ​កាន់តែ​ជិតស្និទ្ធ​​ឡើង​។​

​លោក​ម៉ូឌូ បាន​សង្កត់ធ្ងន់ថា​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង មិន​គួរ​មាន​ឥទ្ធិពល​លើ​ផលប្រយោជន៍​នៃ​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​តំបន់​ឡើយ​។​

​សូមបញ្ជាក់​ថា អា​សាន​និង​ចិន បាននិងកំពុង​ស្វះស្វែង​បន្ត​កិច្ច​ពិភាក្សា​ស្តីពី​ក្រមប្រតិបត្តិ​សមុទ្រ​មួ​យ​។​

​ក្នុងជំនួប ប្រទេស​ទាំង​ពីរ​ក៏​បាន​បញ្ចេញ​ឯកសារ​មួយ ហៅថា​« ទស្សនវិស័យ​សំរាប់​សន្តិភាព វិបុលភាព​និង​ប្រជាជន​ឥណ្ឌា​-​វៀតណាម​» ហើយ​ឯកសារ​២​វគ្គ និយាយ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

​ឯកសារ​និយាយថា​« មេដឹកនាំ​ទាំង​ពីរ បាន​អោយ​តំលៃ​លើ​សារសំខាន់​នៃ​ការមិនធ្វើ​យោ​ធូប​នីយកម្ម​និង​អត់ធ្មត់​ចំពោះ​សកម្មភាព​ទាំងអស់​របស់​អ្នកអះអាង​កម្មសិទ្ធិ​និង​រដ្ឋ​ដទៃ​ទៀ ត និង​ជៀសវាង​អំពើ​​ណា​ដែល​អាច​កាន់តែ​ធ្វើអោយ​ស្មុគស្មាញ​សភាពការណ៍​ឬ​កាន់តែ​បង្កជម្លោះ ដែល​ប៉ះពាល់​សន្តិភាព​និង​ស្ថិរភាព​»​។​

​ឥណ្ឌា​ឥឡូវ​មាន​ជម្លោះ​ព្រំដែន​គោក​ជាមួយ​ចិន និង​វៀតណាម​កំពុង​ស្រែក​តវ៉ា​អំពី​អ្វី​ដែល​ខ្លួន​អះអាង​ថា​ចិន​ចូល​កាន់កាប់​ដែនទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​វៀតណាម ប្រឆាំង​សមយុទ្ធ​ចិន​នៅក្នុង​តំបន់​ជម្លោះ ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​បំភិតបំភ័យ​អ្នកនេសាទ​និង​ជំរុញ​ការអះអាង​កម្មសិទ្ធិ​ក្នុងអំឡុងពេល​ពិភពលោក​ជួប​ជំងឺឆ្លង​រាតត្បាត​។​

​កាលពី​ថ្ងៃ​ចន្ទ លោក​ម៉ូឌូ​ក៏​បាន​អញ្ជើញ​បណ្តា​ក្រុមហ៊ុន​វៀតណាម​អោយ​ចូល​ទៅ​វិនិយោគ​នៅ​ឥណ្ឌា និង​បាន​រំលេច​អំពី​សេចក្តីត្រូវការ​បន្ទាន់​ក្នុងការ​ពិនិត្យមើល​ឡើងវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​​រវាង​ឥណ្ឌា​-​វៀតណាម ដោយ​ចាត់ទុក​វា​ជា​ជំហាន​មាំទាំ​មួយ​ឆ្ពោះទៅ​កាន់​ការធ្វើអោយ​សកម្ម​ឡើងវិញ​ការ​ចូល​ពាក់ព័ន្ធ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​តំបន់​អាស៊ាន​៕

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រេ​នដ្រា ម៉ូ​ឌី និង​សម​ភាគី​វៀតណាម ង្វៀន សួន ហ្វ៊ុក បាន​ពិភាក្សា​គ្នា​អំពី​សមុទ្រ​ចិន​ខាងត្បូង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular