Home ព័ត៌មានអន្តរជាតិ នាវា​កងទ័ពជើង...

នាវា​កងទ័ពជើងទឹក​អាម៉េរិក​ជាច្រើន​គ្រឿង​មក​ដល់​សូ​ម៉ាលី​សម្រាប់​ការដក​ទ័ព​ចេញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មន្ទីរ​បញ្ច​កោណ​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​ធ្នូ​ថា​យោធា​អាម៉េរិក​បាន​បញ្ជូន​នាវា​កងទ័ពជើងទឹក​មួ​យ​ក្រុម​ទៅ​ឯនាយ​ឆ្នេរសមុទ្រ​សូ​ម៉ាលី​ដើម្បី​គាំទ្រ​ដល់​ការដក​ទ័ព​ប្រហែល ៧០០ នាក់​ចេញពី​ប្រទេស​នេះ​។​

​នាវាចម្បាំង USS Makin Island និង​នាវា​អមដំណើរ​ជា​ច្រើន​ទៀត​បាន​ទៅ​ដល់​ឆ្នេរ​តំបន់​ស្នែង​អាហ្វ្រិក​កាលពី​ថ្ងៃ​ចន្ទ ពោលគឺ ១៦ ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​ដូណាល់​ត្រាំ​បានបញ្ជាឱ្យ​ដក​កងទ័ព ដែល​បាន​ស្ថិត​នៅក្នុង​ប្រទេស​សូ​ម៉ាលី​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប​។​

​ទីបញ្ជាការ​កងទ័ព​អាម៉េរិក​ប្រចាំ​ទ្វីបអាហ្វ្រិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុង​កងទ័ព​ជើង​ទឹក​នេះ​នឹង​ជួយ​ផ្លាស់​ប្តូរ​ទីតាំង​យោធា​និង​បុគ្គលិក​ស៊ីវិល​របស់​អាម៉េរិក​ពី​សូ​ម៉ាលី​”​ទៅ​កាន់​ទី​​តាំង​ប្រតិបត្តិការ​អាហ្វ្រិក​ខាងកើត​ដទៃ​ទៀត​ខណៈ​រក្សា​សម្ពាធ​ទៅលើ​ក្រុម​ជ្រុលនិយម​ហិង្សា​និង​គាំទ្រ​ដល់​ដៃគូ​”​។​

​ឧត្តមសេនីយ៍ទោ ដាក​វីន អាន់​ឌឺ​សុន មេបញ្ជាការ​នៃ​ប្រតិបត្តិការ​ដកទ័ព ដែល​គេ​ហៅថា “​កងកម្លាំង​ក្វាត​រួម​” បាន​និយាយថា ការមកដល់​នៃ​ក្រុម​នាវា​នេះ​បង្ហាញ​នូវ​”​ការប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​គាំទ្រ​​ដល់ដៃ​គូ​និង​ការពារ​កងកម្លាំង​របស់​យើង​ឆ្លងកាត់​ការ​ដកទ័ព​នេះ​”​។​

​កាលពី​ថ្ងៃទី​០៤ ធ្នូ​លោក​ត្រាំ​បានចេញ​បទបញ្ជា​ឱ្យ​ដកទ័ព​និង​ទ្រព្យសម្បត្តិ​របស់​អាម៉េរិក​ចេញពី​សូ​ម៉ាលី​ឱ្យអស់​នៅ​ដើមឆ្នាំ​២០២១​។​

​ចំណាត់ការ​នេះ​កើតឡើង​ខណៈ​ដែល​លោក​ត្រាំ​ព្យាយាម​បញ្ឈប់​ការចូលរួម​ពាក់ព័ន្ធ​របស់​យោធា​អាម៉េរិក​នៅ​ក្រៅ​ប្រទេស​ក្នុងអំឡុងពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​របស់​គាត់​នៅក្នុង​មុខ​តំណែង​៕

​កងទ័ព​អាម៉េរិក​នៅ​សូ​ម៉ាលី​ប្រើ​ដ្រូ​នវាយ​លើ​ពួក​សកម្មប្រយុទ្ធ​អាល់​សា​បាប​អំឡុង​ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular