Home ព័ត៌មានអន្តរជាតិ នាវាចម្បាំង​អ...

នាវាចម្បាំង​អាម៉េរិក​បើក​កាត់​ដែនទឹក​ជម្លោះ​នៅ​ពេល​ចិន​បញ្ជូន​ក្រុម​នាវា​ដឹក​យន្តហោះ​ចូលធ្វើ​សមយុទ្ធ​

​ប្រែ​សម្រួលៈ​វាសនា​៖​នាវា​ដឹក​យន្តហោះ​ថ្មី​របស់​ចិន​ឈ្មោះ សាន់​ទុង កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង សំរាប់ធ្វើ​សមយុទ្ធ​យោធា ។​នាវា​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជិត​កោះ​ហៃ​ណាន់​កាល​​ពី​ថ្ងៃ​អង្គារ​ទី​២២​ធ្នូ និង​ត្រូវបាន​គេ​រាយការណ៍​ថា ផ្ទុក​យន្តហោះ​ប្រយុទ្ធ​ទំនើប​ថ្មី​របស់​ចិន J-15 ។​

​តែ​នៅពេល​ចិន​កំពុង​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចូលក្នុង​សមុទ្រ​មាន​ជម្លោះ​នេះ ស្រាប់តែ​កង​នា​វាទី​៧​អាម៉េរិក​ប្រកាសថា នាវា​ពិឃាត USS John S. McCain របស់​ខ្លួន​បាន​«​អះអាង​សិទ្ធិ​ធ្វើ​នាវា​​ចរណ៍​និង​សេរីភាព​ធ្វើដំណើរ​នៅ​ផ្តុំ​កោះ​ស្ព្រ៉ា​ត​លី ស្របតាម​ច្បាប់​អន្តរជាតិ​»​។​

​វា​ជា​លើក​ទី​២​នៅក្នុងពេល​១​សប្តាហ៍​មក​នេះ ដែល​នាវា​នៃ​កងទ័ពជើងទឹក​អាម៉េរិក​បាន​បើក​ចូល​ដែនទឹក​ដែល​អះអាង​កម្មសិទ្ធិ​ដោយ​ចិន​។​

​អ្នកនាំពាក្យ​បញ្ជាការ​ប្រតិបត្តិការ​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​លោក​វរសេនីយ៍ ទៀន ជុន​លី​បាន​និយាយថា កងទ័ព​ជើង​ទឹក​និង​អាកាស​ចិន បាន​តាមដាន​និង​ពិនិត្យ​ដំណើរ​របស់​នាវា​ពិ​​ឃាត​អាម៉េរិក​នេះ​ទាំងស្រុង និង​បាន​«​ព្រមាន​អោយ​វា​ចាកចេញ​»​។​

​លោក​ទៀ​ន​បាន​រិះគន់​ការរំលោភ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ចិន ហើយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕

​នាវា USS McCain កាលពី​មុន​បាន​ធ្វើ​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍​នៅ​ឈូង​សមុទ្រ​ផេ​ធឺ​របស់​រុស្ស៊ី​កាលពី​ខែវិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular