Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូនជនជាតិច...

បញ្ជូនជនជាតិចិន ពីរនាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន

ដោយៈ វណ្ណៈ/ព្រះសីហនុៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ជាជនជាតិចិន ចំនួនពីរនាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ត កាលពីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដោយចោទពីបទ ពាក់ព័ន្ធករណីចាត់ចែង សម្រួលឱ្យរក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុ ញៀន។

មន្ត្រីកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឱ្យដឹងថាៈ ជនសង្ស័យ ជាបុរសជនជាតិចិន ពីរនាក់នោះ ១.ឈ្មោះ LiLin Wei អាយុ២៦ឆ្នាំ និង២.ឈ្មោះ Wang Xiang Ying អាយុ២៣ឆ្នាំ ទាំងពីរនាក់ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា បច្ចុប្បន្ន ស្នាក់នៅក្រុមទី១៧ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ចំណែកវត្ថុតាង ដែលបានត្រូវដកហូត រួមមានៈ ម្សៅពណ៌ស ចំនួន ១២កញ្ចប់ ទម្ងន់សុទ្ធ ២៩,៨៣ ក្រាម, ម្សៅពណ៌ប្រផេះ ចំនួន ១៨កញ្ចប់ ទម្ងន់សុទ្ធ ៣០,៦៦ក្រាម,0 ម្សៅពណ៌លឿង ចំនួន ៦ កញ្ចប់ ទម្ងន់សុទ្ធ ១០,៣៤ក្រាម, ដែកកេះ ចំនួន ២, ទូរស័ព្ទដៃ ២គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១ ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular