Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រី​ជំនាញ...

មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព និង​សន្តិសុខ​នៃ​ការប្រើប្រាស់​ប្រភព​វិទ្យុសកម្ម បំរើឱ្យ​ផ្នែក​ឧស្សាហកម្ម​នៅ​កំពត

ដោយៈ ជា​សីហៈ​/​ភ្នំពេញ៖ ក្រុមមន្ត្រី​ជំនាញ​មួយក្រុម ដឹកនាំ​ដោយ លោក អ៉ឹ​ង អៀង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ដឹកនាំ​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​ថាមពល ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព និង​សន្តិសុខ​នៃ​ការប្រើប្រាស់​ប្រភព​វិទ្យុសកម្ម​បំរើឱ្យ​ផ្នែក ឧស្សាហកម្ម​នៅ​រោងចក្រ​ស៊ីម៉ង់​ត៌​របស់​ក្រុមហ៊ុន​ជីប ម៉ុង ស្ថិតក្នុង​ខេត្តកំពត​។

​សូម​ជម្រាបជូន​ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​បរមាណូ​ស៊ីវិល រួមទាំង​វិទ្យុសកម្ម ត្រូវបាន ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន ដោយ​ក្នុងនោះ​រួមមាន​គឺ​ការ ប្រើប្រាស់​ប្រភព​វិទ្យុសកម្ម ដើម្បី​វិភាគ​វត្ថុធាតុដើម​សម្រាប់​ផលិត​ស៊ីម៉ង់​ត៌​ឲ្យ​ប្រកបដោយ គុណភាព​ខ្ពស់​។

​ទន្ទឹមនឹង​អត្ថប្រយោជន៍​នេះ ការប្រើប្រាស់​ប្រភព​វិទ្យុសកម្ម​ក៏​ចាំបាច់​ត្រូវមាន​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លក្ខខណ្ឌ​សុវត្ថិភាព និង​សន្តិសុខ​ជាប្រចាំ ពី​សំណាក់​មន្ត្រី​ជំនាញ​ផងដែរ ៕/PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular