Home ព័ត៌មានអន្តរជាតិ វីរុស​គំរាម​ក...

វីរុស​គំរាម​ការសប្បាយ​ចូលឆ្នាំថ្មី នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ថៃ​ពិចារណា​ហាមប្រាម​ពិធី​ជួបជុំ​សប្បាយ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​យប់​ថ្ងៃ​អង្គារ​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ទៅ​កាន់​ជនរួមជាតិ​អំពី​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ប្រទេស និង​បាន​ព្រល​យ​​ពាក្យ​អំពី​បំរាម​ការ​ធ្វើ​ដំណើរ​និង​ការ​ហាមប្រាម​ពិធី​អបអរ​បុណ្យចូលឆ្នាំ​សកល​នា​ពេលខាងមុខ​នេះ​ផង​។​

​លោក​បាន​និយាយថា​«​ការផ្ទុះ​ជំងឺ​ពេល​នេះ​រំលឹក​យើង​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​គំរាម​របស់​ជំងឺ​កូវី​ដ​១៩​ដែល​នៅតែ​មាន​ចំពោះ​ប្រជាជាតិ​របស់​យើង​។​ក្នុងពេល​ជាមួយគ្នា សភាពការណ៍​កូវី​ដ​១៩​នៅ​ទូទាំង​ពិ​​ភព​លោក​ក៏​ឈាន​ដល់​ដំណាក់កាល​ត្រូវ​ចាត់វិធានការ​បន្ទាន់​និង​ម៉ឺងម៉ាត់​ផងដែរ​»​។​

​លោក​ថា ខែ​ធ្នូ​នេះ​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​ប្រចាំ​សប្តាហ៍​បាន​កើន​ដល់​រាប់រយ​ឬ​ពាន់​នាក់​នៅក្នុង​ប្រទេស​ជាច្រើន ហើយ​«​សភាពការណ៍​កូវី​ដ​១៩​កាន់តែ​អាក្រក់​ឡើង​នៅ​ទូទាំង​ពិភពលោក​នឹង​ប៉ះពាល់​​ធ្ងន់ធ្ងរ​លើ​ថៃ ដូច្នេះ​យើង​ត្រូវតែ​ត្រៀមខ្លួន​។​ដំបូង មានន័យថា​សេដ្ឋកិច្ច​ពិភពលោក​នឹង​លែង​រើប​រើ​ល្អ​ឡើងវិញ ដែល​វា​នឹង​ប៉ះពាល់​ការ​រើប​រើ​នៃ​សេដ្ឋកិច្ច​របស់​យើង​ផង​ដែរ​។​ទី​២ វា​មានន័យថា យើង​ត្រូវតែ​​ប្រុងប្រយ័ត្ន​ឡើង​អំពី​ការបន្ធូរបន្ថយ​វិធានការ​ដើម្បី​អោយ​មនុស្ស​មកពី​ប្រទេស​ដទៃ​ចូល​ក្នុង​ប្រទេស​ថៃ​»​។​

​លោក​បាន​បន្ថែមថា​«​ដរាបណា ស្ថានភាព​អាក្រក់​នៅតែមាន​នៅក្រៅ​ថៃ ហានិភ័យ​ធំ​បំផុត​គឺ​ថា​មនុស្ស​ចូល​មក​ក្នុងប្រទេស​ថៃ​នឹង​នាំ​ជំងឺ​មក​ជាមួយ ដែល​នឹង​បង្ក​មហន្តរាយ​សុខភាព​របស់​យើង​ហើយ​ប៉ះ​​ពាល់​ដ៏​ហិនហោច​លើ​សេដ្ឋកិច្ច​យើង​។​ដូច្នេះហើយ យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​នៅ​អាកាសយានដ្ឋាន ចំណុច​ចូល​របស់​រថភ្លើង រថយន្ត​ក្រុង​និង​រថយន្ត ចំណុច​ចូល​តាម​កំពង់ផែ ព្រម​ទាំង​កន្លែង​ផ្សេង​ទៀត​​ដែល​មនុស្ស​អាច​ចូលមក​ក្នុង​ប្រទេស​»​។​

«​រីឯ​ផលវិបាក​ទី​៣​បណ្តាល​មក​ពី​ស្ថានភាព​កូវី​ដ​១៩​លើ​ពិភពលោក​កាន់តែ​អាក្រក់​ទៅនេះ គឺ​ពលរដ្ឋ​ថៃ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចេះ​ការពារ​ខ្លួន​នៅក្នុង​ប្រទេស​ខ្លួនឯង​។ ជា​លទ្ធផល ខ្ញុំ​អាច​ចេញ​វិធានការ​​បន្ថែម ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ថា​តើ​គួរ​អនុញ្ញាត​អោយមាន​ការធ្វើ​ពិធី​អបអរ​ចូលឆ្នាំ​សកល​ថ្មី​ដែរ​ឬ​អត់​»៕

​ប្រា​យុទ្ធ បាន​និយាយថា​លោក​នឹង​កោះប្រជុំ​នៅ​សប្តាហ៍​នេះ​ដើម្បី​សំរេច​ថា​តើ​ត្រូវ​ចេញ​វិធានការ​រឹតត្បិត​បន្ថែម​ឬ​អត់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular