ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរាជ រដ្ឋាភិបាលកម្ពុជា បានអញ្ជើញបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនា ជូនលោក មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូនេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ។
រូបថតៈប្រមុខការទូតបំពាក់មេដាយសហមេត្រីថ្នាក់មហាសេនាឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិ
ក្នុងពិធីនេះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតសិង្ហបុរីដែលបានបញ្ចប់បេសកកម្មការ ទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់ឯកអគ្គរដ្ឋទូតក្នុងការពង្រឹងលើកកំពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងអាណត្តិរបស់លោក មៃ ឃើល៍ កេង ស្យុង កម្ពុជា និងសិង្ហបុរី សម្រេចបាននូវសមិទ្ធផលជាច្រើនដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរជាបន្តបន្ទាប់ ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៍ Street Art Fest++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជានិងសិង្ហបុរី ៕សរន