Home ព័ត៌មានជាតិ សេដ្ឋកិច្ច រោងចក្រ​នៅ​ខេ...

រោងចក្រ​នៅ​ខេត្តកំពង់ឆ្នាំង​មួយកន្លែង រង​ការចោទប្រកាន់ថា​មិនបាន​គោរព និង​អនុវត្ត​ច្បាប់ ស្តីពី​ការងារ​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោក​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​លើកឡើងថា បច្ចុប្បន្ន មាន​រោងចក្រ​ផលិត​កាបូប​មួយចំនួនធំ មិនបាន​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ការងារ ចំណែក ឯ​លក្ខខណ្ឌ​ការងារ​កាន់តែ​អាក្រក់​ឡើងៗ ដែល​សហព័ន្ធ​សហជីព​មួយចំនួន​បាន​ជួបប្រទះ ហើយ​រោងចក្រ​កាបូប​ទាំងអស់​នៅ​កម្ពុជា មិន​ឋិត​ក្នុង​សមាគម​កាត់ដេរ​ផងដែរ​។

​តាម​ការរៀប​រាប់រប​ស់លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នំ​២០២០​កន្លងទៅ ថា ជាក់ស្តែង​ដូចជា​រោងចក្រ​កាបូប​មួយ ឈ្មោះ ខាយ​ណេង លី​ឌឺ (KAI NENG LEATHER) ស្ថិតនៅ​ក្រុង​/​ខេត្តកំពង់ឆ្នាំង​បាន​នឹង កំពុង​រើសអើង​សហជីព ធ្វើបាប​ថ្នាក់ដឹកនាំ​សហជីព​ជាតិ​ប្រចាំ​រោងចក្រ​ដោយបាន​គំរាម ផ្តាច់​កិច្ចសន្យា ប្តូរ​ផ្នែក​គាត់​ទៅ​ផ្នែក​ផ្សេង កាត់​ទៅជា​កម្មករ​ថ្មី ប្តូរ​អត្តលេខ​គ្មាន​អតីតភាព ការងារ​-​ល​-​។ ការបង្ខំ​ថែម​ម៉ោង ការ​បៀតបៀន និង​លក្ខខណ្ឌ​ការងារ​ជាច្រើន​ត្រូវបាន រំលោភបំពាន ដែល​បានធ្វើឱ្យ​ជួប​ការលំបាក​កាន់​ខ្លាំង​ឡើងៗ​ក្នុងការ​សហការ​ក៏ដូចជា ចងក្រង​។

​លោក​បន្តទៀតថា ចំពោះ​ការលើកឡើង​ខាងលើនេះ លោក​គ្មាន​គោលនយោបាយ ក្នុងការ​ដឹកនាំ​ធ្វើ​កូដកម្ម​អ្វី​នោះទេ តែ​លោក​ចង់បាន​ការស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន ប្រសើរ​ជាង​នេះ និង​សង្ឃឹមថា​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​នេះ ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព រើសអើង គំរាមកំហែង​ជាដើម និង​ងាក​មករក​សន្តិភាព ក្នុង​វិស័យនេះ​ជាមួយគ្នា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សឿន រ៉ាវុធ រដ្ឋបាល​រោងចក្រ ខាយ​ណេង លី​ឌឺ បាន​បំ​ភ្លឹ​ថា ទាក់ទង​ករណីនេះ ខាង​រោងចក្រ​សុំ​មិន​ទទួលយក​ទេ ហើយ​ខាង​លោក​នឹងធ្វើ​ការប្តឹង តទៅ​វិញ​ទាក់ទង​និង​ការលើកឡើង​ខាង​នេះ ដោយសារ​កាលពី​ថ្ងៃ​ម្សិលមិញ​ភាគី​សហជីព បាន​យក​រូបភាព​ខាង​រោងចក្រ​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ខណៈដែល​កម្មករ​និយោជក​ក្នុង​រោងចក្រ​បំពេញការងារ​ជាធម្មតា​។ លោក​បន្តថា ឥឡូវនេះ​ខាង​រោងចក្រ​កំពុង​រៀបចំ ទាក់ទង​ផ្លូវច្បាប់​។ យ៉ាងណាមិញ លោក​បានស្នើ​សុំឱ្យ​កម្មករ​កម្ម​ការ​នី​ទាំងអស់​កុំ​ស្តាប់​តាម ការ​ញ៉ុះ​ញ៉ុ​ង ពី​ភាគី​ណាមួយ គ្រា​ដែល​រោង​ក​ចក្រ​កំពុង​ស្វែងរក​ដំណោះស្រាយ​។

លោក​បញ្ជាក់ទៀតថា “​ធម្មតា​តាម​ការអនុវត្ត​ផ្លូវច្បាប់ វា​អាច​នឹងមាន​ការខ្វះខាត​ឬក៏​លើស តិចតួច វា​ជា​រឿង​ធម្មតា ដែល​វា​មិនអាច​បាន​១០០​ភាគរយ​ទេ ហើយ​ប្រសិនបើ​រាល់ពេល មាន​បញ្ហា អាច​ប្រាប់​ពួក​ខ្ញុំ ពួក​ខ្ញុំ​នឹងធ្វើ​ការកែសម្រួល​ជូន​បាន​កុំ​ជឿ​តាម​ការ​អ៊ុច​អាល ឬក៏​ការ​ញ៉ុះ​ញ៉ុ​ង​”​។ គិត​មកដល់ពេលនេះ រោច​ក្រ ខាយ​ណេង លី​ឌឺ (KAI NENG LEATHER) មាន​កម្មករនិយោជិត​សរុប​ប្រមាណ​ជិត ២​ពាន់​នាក់​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular