Home ព័ត៌មានអន្តរជាតិ គោ​នៅ​តំបន់​ស...

គោ​នៅ​តំបន់​ស៊ីបេ​រីពាក់​អាវទ្រនាប់​ធ្វើ​ពី​រោម​ចៀម ពេល​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​ដក​៤៥​អង្សា​សេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ វីដេអូ​ពិសេស​មួយ​បាន​បង្ហាញ​ពី​របៀប​ដែល​គោ​នៅក្នុង​ភូមិ​ត្រជាក់​បំផុត​លើ​ពិភពលោក​ពាក់​អាវទ្រនាប់​ធ្វើ​ពី​រោមចៀម​នៅពេល​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​បំផុត​នៅ​រដូវ​​រងា​ក្នុង​តំបន់​ស៊ី​បេរី​។​

​កសិករ​ឈ្មោះ នី​កូឡាយ អាត​ឡា​សូវ អាយុ​៧០​ឆ្នាំ​ប្លាយ បាន​ពាក់​អាវទ្រនាប់​ការពារ​ដេរ​ដោយ​ដៃ​ផ្ទាល់​របស់​គាត់ ខណៈ​ការធ្លាក់ចុះ​សីតុណ្ហភាព​តាម​រដូវ​បានចាប់ផ្តើម​។​

​គាត់​បាន​ពាក់​អាវទ្រនាប់​រាង​ត្រីកោណ​ដល់​គោ​ញី​ប្រាំ​ក្បាល​របស់​គាត់ ខណៈ​ភូមិ​អយ​មី​យ៉ា​កុន ក្នុង​តំបន់​យ៉ាគូ​ធ្យា​ធ្លាក់ចុះ​ដល់ដក ៤៥ អង្សា​សេ​។​

​រាល់ពេល​ដែល​គោ​ចេញ​ទៅ​ផឹកទឹក​ថ្លុក​របស់​វា ដែល​ទឹក​នោះ​ត្រជាក់​ដល់​ដក​៦០​អង្សា​សេ​នោះ គោ​នឹងត្រូវ​ពាក់​អាវទ្រនាប់​ការពារ​ត្រជាក់​។​

​អ្នកភូមិ​ឈ្មោះ សេម​យ៉ុន ស៊ីវ​សេវ ដែល​ថត​វីដេអូ​គោ​ទាំង​នេះ និយាយថា “​នេះ​ជា​របៀប​ដែល​គោ​នៅ​យ៉ាគូ​ធ្យា​ចំណាយ​ពេលវេលា​នៅ​រដូវរងា វា​ជា​អ្នក​ចិញ្ចឹម​ពួកយើង​។ ពួក​វា​តម្រង់​ជួរ​គ្នា​គោ​ចាស់​ជាងគេ​ផឹក​​ទឹក​មុនគេ​”៕  

​គោ​នៅ​ភូមិ​អយ​មី​យ៉ា​កុនពាក់​អាវទ្រនាប់​កា​រពារ​ត្រជាក់​រាល់ពេល​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​បំផុត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular