Home ព័ត៌មានសំខាន់ៗ ថៅកែ​រោងចក្រ​...

ថៅកែ​រោងចក្រ​នាំ​កម្មករ​មី​យ៉ាន់​ម៉ា ពី​សាមុត សា​ខន ទៅ​ផ្លុង​ចោល សាមុត ប្រា​កាន

​ប្រែ​សម្រួលៈ​វាសនា​/​សាមុត ប្រា​កាន​៖​កម្មករ​មី​យ៉ាន់​ម៉ា​១៤​នាក់​នៅក្នុង​ខេត្ត​សាមុត សា​ខន ដែល​កំពុង​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ ត្រូវបាន​ដឹក​ចេញ​ពី​រោងចក្រ​យ៉ាង​ប្រញាប់ប្រញាល់​និង​យក​ទៅ​ផ្លុង​ចោលនៅក្នុង​​ខេត្ត​សាមុត ប្រា​កាន ក្បែរ​នោះ​កាលពី​យប់​ថ្ងៃ​អង្គារ​។​

​ប៉ូលិស​នៅ​ស្ថានីយ បា​ង កែវ ត្រូវបាន​ប្រជាជន​ជូនដំណឹង​អំពី​វត្ត​មាន​កម្មករ​មី​យ៉ាន់​ម៉ា​នៅក្នុង​ស្រុក​របស់​គេ​នៅ​ម៉ោង​១១​យប់​។​

​កម្មករ​មី​យ៉ាន់​ម៉ា​ទាំងនេះ​បាន​ប្រាប់​ប៉ូលិស​ថា​ពួកគេ​ធ្វើការ​នៅ​រោងចក្រ​ផ្លា​ស្ទិច STI Precision Co​នៅ​ខេត្ត​សាមុត សា​ខន អស់​ពេល​១​ខែ​មក​ហើយ​។​បុគ្គលិក​ក្រុមហ៊ុន​បាន​ប្រាប់​ពួក​គេ​កាលពី​ល្ងាច​ថ្ងៃ​​អង្គារ​ថា ប៉ូលិស​នឹង​ចុះ​មក​ត្រួតពិនិត្យ​រោងចក្រ ដូច្នេះ​ពួកគេ​ត្រូវតែ​ចាកចេញ​ពី​ទីតាំង​រោងចក្រ​។​

​ពួកគេ​បាន​និយាយថា កម្មករ​២៣​នាក់ ត្រូវបាន​ដឹក​ចេញពី​កន្លែង​ធ្វើការ​របស់​គេ​ទៅកាន់​ខេត្ត​រ៉ា​យ៉ង តែ​ត្រូវ​ទម្លាក់ចោល​កណ្តាលផ្លូវ​។​

​កម្មករ​នៅ​សេសសល់​១៤​នាក់​ទៀត បាន​ទៅ​ដល់​ខេត្ត​រ៉ា​យ៉ង តែ​ត្រូវបាន​គេ​យក​ទៅ​ទុក​ចោល​នៅ​ក្នុងព្រៃ​មួ​យ​និង​ប្រាប់​អោយ​សាច់ញាតិ​មក​ទទួល តែ​គ្មាន​សាច់ញាតិ​ណា​ហាន​មក​ទទួល​ទេ ដោយ​គេ​ខ្លាច​​កូវី​ដ​១៩ និង​ម្យ៉ាង​ថៅកែ​មិន​អោយ​ចេញពី​កន្លែង​ធ្វើការ​របស់​គេ​ផ្ទាល់​នៅ​រ៉ា​យ៉ង​។​

​កម្មករ​ដែល​ត្រូវបាន​រកឃើញ​បាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​មិន​មានកូ​វីដ​១៩​ទេ​ដោយសារ​មិន​បាន​ចេញ​ទៅណា តែ​មន្ត្រី​ថៃ​បាន​នាំ​ពួកគេ​ទៅ​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ទាំងអស់​៕

​មន្ត្រី​ថៃ​ចុះ​ជួប​កម្មករ​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​គេ​យក​ទៅ​ផ្លុង​ចោល​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​សាមុត ប្រា​កាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular