ដោយៈអង្គារ៍ហេង/ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ ប្រតិបត្តិការចុះបង្ក្រាបបទល្មើស ហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ដែលបើកយ៉ាងអនាធិបតេយ្យ ស្ថិតនៅផ្ទះលេខ៧ឃ២ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានធ្វើការដកហូតទូហ្គេមប្រភេទបាញ់ត្រីបានចំនួន ១ទូ ដឹកយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់
ប្រតិបត្តិការនេះ បានធ្វើឡើងដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយលោក យស់ យុទ្ធី អភិបាលរងខណ្ឌដូនពេញ និង លោក គឹម វុត្ថា ប្រធានប្រជាការពារ និង មន្ត្រីជំនាញពាក់ព័ន្ធ៕